ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ពិសេសអស់មិនដល់១ពាន់រៀលទេ អាចកម្ចាត់មុនបានយ៉ាងមានប្រសិទ្ធភាព!

06-Oct-2017 11:09 AM

រូបភាព


ដោយ: Uddam

>>វិធីទី១៖ ខ្ទឹមស

*វិធីធ្វើ៖

-បកសំបកខ្ទឹមស រួចចញ្ច្រាំ ឬបុក ឬក្រឡុកវា ហើយពូតយកតែទឹក រួចទុកចោល ១៥ ទៅ ៣០នាទីសិន​ ដើម្បីកុំឱ្យចំហាយខ្ទឹមឆួលខ្លាំងពេក នាំឱ្យខ្លោចស្បែក

-បន្ទាប់មក ដាក់សំឡីត្រាំក្នុងទឹកខ្ទឹមនោះមួយសន្ទុះ។

*វិធីប្រើប្រាស់៖

-បិទលើមុខកន្លែងដែលមានមុន ហើយទុកចោលរយៈពេល 15​ នាទី ដើម្បីឱ្យទឹកខ្ទឹមសជ្រាបចូលក្នុងស្បែកទៅសម្អាត និងកម្ចាត់មុន ។ ប៉ុន្តែកុំទុកឱ្យហួសរយៈពេល30នាទីឱ្យសោះ ព្រោះអាចធ្វើឱ្យស្បែកឡើងក្តៅ ក្រហាយ។

>>វិធីទី២៖ ខ្ទឹមស និងក្រូចឆ្មារ

-បកខ្ទឹម ចញ្ច្រាំ​ ឬបុក ឬក្រុឡុកឱ្យម៉ដ្ឋ  រួចលាយជាមួយទឹកក្រូចឆ្មារ

-ទុកល្បាយចោល ១៥ ទៅ ៣០នាទីសិន​

-រួចច្រោះយកតែទឹកល្បាយទាំងពីរ ហើយយកទៅលាបលើមុនជាការស្រេច

-ទុករយៈពេល15នាទី (កុំទុកយូរពេកស្បែកអាចឡើងក្រហាយ) ។

**ចំណាំ៖​សូមលាងដៃឱ្យស្អាតបន្ទាប់ពីដំ ឬបកខ្ទឹមរួច កុំឱ្យប៉ះនឹងស្បែកផ្ទាល់ អាចធ្វើឱ្យក្រហាយស្បែក អាចធ្វើឱ្យខ្លោចស្បែក។
—————-
គ្រាន់តែខ្ទឹមសក៏អាចព្យាបាលការបាត់បង់រសជាតិ និងក្លិន បានដែរ! KHMER NATURAL REMEDY FOR LOSING SENSE OF TASTE AND SMELL! សូមជួយស៊ែរឱ្យអ្នកជំងឺនេះបានដឹងផង!
ជំងឺ/ILLNESS: បាត់បង់រសជាតិ​ និង​ក្លិន/ losing sense of taste and smell

រុក្ខជាតិ/PLANT: ខ្ទឹមស /garlic

វិធីធ្វើ/INSTRUCTION:

  • ហាន់ខ្ទឹមស ២-៣​ កំពិស
    • Chop up 2-3 garlic cloves
  • ដាក់ខ្ទឹមចូលក្នុងទឹកមួយកែវ
    • Put the garlics into a glass of water

  • រំងាស់វាពី ៥-១០ នាទី
    • let it simmer for 5-10 minutes.

វិធីប្រើប្រាស់/ Dosage

  • ពិសាពេលវានៅក្តៅឧណ្ហៗ
    • Strain it and drink while it is still warm
  • ពិសា ២-៣ ដងជារៀងរាល់ថ្ងៃ។
    • Repeat 2-3 time daily.

កំណត់ចំណាំ/REMARK:

  • ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**

Please check and consult with a doctor or a specialist  before consuming. This natural medicine treatment can be used when there is no other choice.

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។