ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
+ ធាតុផ្សំ
១-ល្ហុងទុំ ១គីឡូក្រាម
២-ល្ពៅទុំ ១គីឡូក្រាម
៣-ចេកទុំ ១គីឡូក្រាម
៤-ស្គរងូ ៤០cc (៨ គម្រប)
៥-មេអរម៉ូន ៤០cc (៨ គម្រប)
៦-ទឹក ១០លីត្រ។
+វិធីធ្វើ
-យើងលាយស្ករងូ មេអរម៉ូន និងទឹកឲ្យសព្វដាក់ចូលក្នុងធុងមួយ។
-ចិញ្ច្រាំល្ហុង ល្ពៅ ចេកជាចំណិតល្អិតៗរួចដាក់ចូលលាយជាមួយទឹក
ក្នុងធុងនោះរួចកូរឲ្យសព្វ គ្របឲ្យជិតរក្សាទុករយៈពេល ៧ថ្ងៃអាចយកមកប្រើប្រាស់បាន។
+ វិធីប្រើ
-លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក៥០០លីត្រ សម្រាប់
ស្រោចលើដំណាំបន្លែជួយការពារពីការបផ្លាញពីសត្វល្អិត និងជួយឲ្យផលល្អ។
-លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក១០០លីត្រ សម្រាប់
បាញ់នៅលើដំណាំផ្លែឈើនៅពេលវាផ្កាសម្រាប់ជំនួយឲ្យវាកាន់ផ្លែបានច្រើន និងផ្លែថ្លោសល្អ។