ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំបន្លែក្នុងដបប្លាស្ទិចដោយការចងព្យួរ

16-Oct-2017 03:58 PM

រូបភាព


ដោយ: Uddam

វិធីនេះងាយស្រួលសម្រាប់បងប្អូនដែលមិនមានទីតាំងធំសម្រាប់ដាំដំណាំបន្លែផ្ទាល់ខ្លួន ដោយយើងអាចដាំវាដោយការចងព្យួរ ដោយវិធីនេះយើងអាចដាំបន្លែបានច្រើន និងមើលទៅមានភាពស្រស់ស្អាតផងដែរ។

*សម្ភារៈត្រូវមាន៖

– ដបប្លាស្ទិចចំណុះ១លីត្រ

– ក្បាលមាន់ ឬដែកសម្រាប់ចោះរន្ធ។

*វិធីដាំ៖

– បណ្តុះគ្រាប់ពូជក្នុងផើង ឬរងសម្រាប់យកមកដាំ។

– លាយដីស្រែស្រទាប់លើ ឬដីបាតត្រពាំង ជាមួយកំទេចស្លឹកឈើ ស្រកីដូង និងលាមកសត្វសម្រាប់ដាំ។

– ចោះរន្ធនៅដបផ្នែកបាតយកទំហំប៉ុនមាត់គម្របដើម្បីតភ្ជាប់គ្នាសម្រាប់ព្យួរ និងត្រូវកាត់ផ្នែកសងខាងនៃដបចេញខ្លះដើម្បីឲ្យបន្លែអាចលូតលាស់បាន។

– ពេលភាជាប់គ្នាព្យួរត្រូវយកផ្នែកគម្របដាក់ចុះក្រោម ដាក់ដីចូល២/៣  រួចចោះរន្ធ១ឬ២នៅកគម្របរបស់វា ហើយយកកូនពូជដែលបណ្តុះរួចយកមកដាំ។

– ស្រោចទឹកឲ្យវាជាប្រចាំ រយៈពេល១០ថ្ងៃក្រោយមកយើងនឹងបានសួនបន្លែមួយដ៏ស្រស់ស្អាត និងបានបន្លែធម្មជាតិសម្រាប់ទទួលទានផងដែរ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត