ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

3 រូបមន្ត ធ្វើថ្នាំធម្មជាតិសំលាប់ស្មៅចង្រៃ! ផលិតពីវត្ថុធាតុដើមដែលងាយរក និងរក្សាទុក

18-Oct-2017 11:27 AM

រូបភាព


ដោយ: Uddam

ប្រសិនបើយើងប្រើប្រាស់សារធាតុគីមីវាមានគ្រោះថ្នាក់ទាំងសម្រាប់អ្នកប្រើនិងបរិស្ថាន មានតែការប្រើប្រាស់វិធីធម្មជាតិក្នុងការសម្លាប់ស្មៅ គឺជារឿងល្អបំផុតសម្រាប់សុខភាពអ្នក ក៏ដូចជារក្សាគុណភាពដី និងមានសុវត្ថិភាពចំពោះដំណាំរបស់យើងថែមទៀតផង។

រូបមន្តទី១

សម្ភារៈ៖

-ម្សៅសាប៊ូ (650ក្រាម)

-ប្រេងឆា (25មល)

-ប្រេងម៉ាស៊ីនឡាន ឬម៉ូតូ ដែលប្រើប្រាស់រួច 25មល

-ទឹកធម្មតា។

វិធីលាយ៖

-ដាក់ម្សៅសាប៊ូចូលក្នុងដបទឹកសុទ្ធ ៥០០មល

-លាយទឹកចូល

-ក្រឡុក ២ ទៅ ៣នាទី

-ដាក់ប្រេងឆាចូល ក្រឡុកប្រហែល ១នាទី ទៅ ៣នាទី

-ត្រូវក្រឡុកឱ្យសូលុយស្យុងនេះចូលគ្នា។

វិធីប្រើ៖

-លាយសូលុយស្យុងខាងលើ 1,5​មល ឬ 2មល ជាមួយទឹក 1000មល រួចកូរឱ្យសព្វល្អ

-យកទៅបាច់លើស្មៅដែលយើងចង់កម្ចាត់។ បើសិនខែភ្លៀង អ្នកត្រូវបាច់វា យ៉ាងហោចណាស់៤ម៉ោង មុន ឬក្រោយភ្លៀងទើបមានប្រសិទ្ធភាព។

រូបមន្តទី២៖ ទឹកឆៃថាវ

គ្រឿងផ្សំ៖

-ឆៃថាវ (ឆៃថាវកិនយកតែទឹក)

-ទឹកដូងមួយផ្លែ

-ម្សៅគ្លុយកូស 1 ផ្នែក

វិធីធ្វើ៖

-លាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ ហើយទុករយៈពេលមួយយប់។

វីធីប្រើប្រាស់៖

-យកសូលុយស្យុងខាងលើ ២0មល សម្រាប់លាយជាមួយទឹក១ល។ បើចង់យកទៅកម្ចាត់ស្មៅក្នុងស្រែ ត្រូវ លាយជាមួយទឹក ២០ល (២០០មល x ២០ល = ២០០០មល)។

រូបមន្តទី៣៖ អំបិល

គ្រឿងផ្សំ៖

-អំបិល  2 គីឡូក្រាម

-ជីអ៊ុយរ៉េ 2 គីឡូក្រាម 21-0-0

-ទឹក 20 លីត្រ។

វិធីធ្វើ៖

-លាយអំបិលជាមួយអ៊ុយរ៉េ បន្ទាប់មកយកទៅលាយជាមួយទឹក20 លីត្រ។

វីធីប្រើប្រាស់៖

-យកទៅបាញ់ក្នុងវាលស្រែដែលមានស្មៅកំពស់ខ្ពស់ជាងជង្គង់។ រយៈពេលតែ 3 ថ្ងៃប៉ុណ្ណោះ ស្មៅ ទាំងនោះនឹងងាប់ហើយក្លាយជាជី ល្អនៅក្នុងវាលស្រែផងដែរ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត