ឯកសារកសិកម្ម
រូបភាព
ប៉េងប៉ោះជាបន្លែ ឬផ្លែឈើ ដែលគ្រួសារជាច្រើនប្រើដើម្បីចម្អិនញឹកញាប់ ឬបងប្អូនមួយចំនួនចូលចិត្តបរិភោគស្រស់ៗតែម្តង។ អត្ថប្រយោជន៍នៃប៉េងប៉ោះមានច្រើនផងដែរ ដូចជាការពារជំងឺមហារីក កាត់បន្ថយសម្ពាជឈាម ការពារជំងឺរបេង ធ្វើឱ្យភ្នែកភ្លឺច្បាស់ ស្បែកភ្លឺថ្លា និងជួយបណ្តុះសក់ថែមទៀតផង។
មិនពិបាកដាំទេ មានវិធីសាមញ្ញាងាយបំផុតក្នុងការដាំប៉េងប៉ោះ អ្នកក៏អាចដាំវានៅក្នុងផ្ទះបានយ៉ាងងាយស្រួល។
វិធីធ្វើ៖
-រៀបចំដីដាក់ក្នុងផើង ឬចានដែក (បាតក្រោមត្រូវចោះ)
-កាត់ប៉េងប៉ោះជាចំណិតៗ (ដូចក្នុងរូប)
-ដាក់ចូលក្នុងផើង ដែលយើងបានរៀបចំដាក់ដីរួច (បើដាក់ដីលាយជីកំប៉ុសកាន់តែល្អប្រសើរ)
-អាចយកគ្រាប់ប៉េងប៉ោះទៅលាយដី ហើយលុបដីពីលើចំណិតប៉េងប៉ោះនោះ។
-ស្រោចទឹក។
លទ្ធផល៖
-រយៈពេល ១ទៅ ២សប្តាហ៍ ប៉េងប៉ោះនឹងចេញពន្លក។
ទស្សនាវីដេអូ៖
អត្ថបទដោយ៖ អ៊ាង សុផល្លែត