ចំណេះដឹងទូទៅ
រូបភាព
-មហារីកមាត់ស្បូន គឺជាជម្ងឺមហារីកលំដាប់ទីមួយ ក្នុងចំណោមស្រ្តីនៅកម្ពុជា និង ក៏ជាជម្ងឹមហារីកលំដាប់ទីមួយក្នុងចំណោមស្រ្តី អាយុចន្លោះ ១៥ ទៅ ៤៤ឆ្នាំ
Cervical cancer ranks as the 1st most frequent cancer among women in Cambodia and the 1st most frequent cancer among women between 15 and 44 years of age (WHO, 2014).
-ការប៉ាន់ប្រមាណថ្មីៗ បង្ហាញថា រាល់ឆ្នាំ ស្រ្តីចំនួន ១៥១២នាក់ កើតជម្ងឺមហារីកមាត់ស្បូន និង ៧៩៥នាក់ ស្លាប់ដោយសារជម្ងឺនេះ
Current estimates indicate that every year 1512 women are diagnosed with cervical cancer and 795 die from the disease.
-មូលហេតុ និង កត្តាប្រឈម (Causes and risk factors)
+ការឆ្លងវីរុសប្រភេទ human papillomavirus (HPV)
human papillomavirus infection,
+មានដៃគូររួមភេទច្រើន having many sexual partners,
+ជក់បារី smoking,
+លេបថ្នាំពន្យារកំណើត taking birth control pills,
+ឆាប់ប្រឡូកក្នុងការរួមភេទពីក្មេង and engaging in early sexual contact.
-ការឆ្លងវីរុស HPV បណ្តាលឲ្យកើតមហារីកមាត់ស្បូនដំណាក់កាលដំបូង ឬក៏ កោសិកាមាត់ស្បូន លូតលាស់មិនធម្មតា
HPV infection may cause cervical dysplasia, or abnormal growth of cervical cells.
-ការពិនិត្យអាងត្រគាកទៀងទាត់ និងការផ្តិតយកសំណាកមាត់ស្បូនយកទៅពិនិត្យ អាចជួយឲ្យយើងរកឃើញមហារីកមាត់ស្បូននៅដំណាក់កាលដំបូង
Regular pelvic exams and Pap testing can detect precancerous changes in the cervix.
-មហារីកមាត់ស្បូនដំណាក់ដំបូង អាចព្យាបាលបានតាមរយៈការដុតមាត់ស្បូនដោយប្រើធាតុត្រជាក់ខ្លាំង ចរន្តអគ្គីសនី ឬក៏ កាំរស្មីឡាសែ
Precancerous changes in the cervix may be treated with cryosurgery, cauterization, or laser surgery.
-រោគសញ្ញា និង សញ្ញា នៃមហារីកមាត់ស្បូនដែលជួបញឹកញាប់បំផុត មាន
The most common symptoms and signs of cervical cancer are
+ហូរឈាមតាមទ្វារខុសធម្មតា abnormal vaginal bleeding,
+ធ្លាក់សតាមទ្វាច្រើន increased vaginal discharge,
+ធ្លាក់ឈាមក្រោយអស់រដូវ bleeding after going through menopause,
+ឈឺចាប់នៅពេលរួមភេទ pain during sex,
+និងឈឺចាប់ក្នុងអាងត្រគាក And pelvic pain.
-មហារីកមាត់ស្បូនអាចធ្វើរោគវិនិច្ឆ័យបានតាមការធ្វើ Pap smear (ការផ្តិតយកសំណាកមាត់ស្បូនយកទៅពិនិត្យ) ឬក៏ នីតិវិធីផ្សេងទៀត ដែលផ្តិតយកសំណាកជាលិកាមាត់ស្បូន
Cervical cancer can be diagnosed using a Pap smear or other procedures that sample the cervix tissue.
-ការថតសួតដោយកាំរស្មីអិច, ការធ្វើ CT scan, ការថតដោយ MRI, និង ការធ្វើ PET scan ត្រូវបានគេប្រើប្រាស់ដើម្បីកំណត់អំពីដំណាក់កាល នៃមហារីកមាត់ស្បូន
Chest X-rays, CT scan, MRI, and a PET scan may be used to determine the stage of cervical cancer.
-ការព្យាបាលមហារីកមាត់ស្បូន ខុសគ្នាពីការព្យាបាលមហារីកនៅកន្លែងផ្សេងទៀត នៃស្បូន
Cancer of the cervix requires different treatment than cancer that begins in other parts of the uterus.
ប្រភពៈ វេជ្ជបណ្ឌិត សេង ប៊ុនដេត