ចំណេះដឹងទូទៅ
រូបភាព
-អស់កម្លាំង ទោះបីផ្លូវកាយ ឬ ផ្លូវចិត្ត ឬក៏ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជារោគសញ្ញា នៃបញ្ហាសុខភាពជាច្រើន ហើយចាប់ផ្តើមដោយសន្សឹមៗ ។
-ការយកប្រវត្តិជម្ងឺដោយយកចិត្តទុកដាក់ និង គ្រប់ជ្រុងជ្រោយ គឺជាគន្លឹះសំខាន់ សម្រាប់ជួយឲ្យយើងរកឃើញនូវមូលហេតុ នៃរោគសញ្ញាអស់កម្លាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មានករណីខ្លះ មិនត្រូវបានគេរកឃើញមូលហេតុរបស់វាទេ។
-ការព្យាបាល គឺត្រូវស្វែងរក និងព្យាបាលជម្ងឺដែលជាមូលហេតុ ។
-មូលហេតុ ជួបញឹកញាប់បំផុត រួមមានដូចខាងក្រោម៖
+ដេកមិនគ្រប់
+ថប់ដង្ហើមពេលដេកលក់
+ហូបអាហារមិនគ្រប់គ្រាន់
+ជម្ងឹស្លេកស្លាំង
+ជម្ងឺបាក់ទឹកចិត្ត
+ខ្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីត (Hypothyroidism)
+លើសជាតិកាហ្វេអ៊ីន (Caffeine Overload)
+រលាកផ្លូវបង្ហួរនោម
+ជម្ងឺទឹកនោមផ្អែម
+ខ្វះជាតិទឹក (Dehydration)
+ជម្ងឺបេះដូង
+ប្តូរពេលវេលាធ្វើការ
+អាឡែហ្ស៊ីនឹងអាហារ
+ជម្ងឺឈឺសាច់ដុំ និង ជម្ងឺអស់កម្លាំងរ៉ាំរ៉ៃ ។
ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត