ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបណ្តុះផ្សិតចំបើងក្នុងបាវ

30-Sep-2019 06:11 PM

រូបភាព


ដោយ: Uddam

+សំភារត្រូវមាន
-មេផ្សិតចំបើង-ម្សៅអង្ករ-សំបកដំឡូងមី-លាមកគោស្ងួត
-ជីអ៊ុយរេ-ជី 15​ – 15 – 15-បាវ-ខ្សែសំរាប់ចង
+វិធីធ្វើ
-ចាក់សំបកដំឡូងមី និងលាមកគោស្ងួតចូលក្នុងបាវ រួចក្រឡុកបន្តិចឲ្យចូលគ្នា
-បន្ទាប់បាចជីអ៊ុយរេ និងជី 15-15-15 ២ស្លាបព្រាកាហ្វេ រួចស្រោចទឹក
-យកមេផ្សិតមកដាក់ រួចរោយម្សៅអង្ករពីលើ
-ស្រោចទឹករួចចងមាត់បាវឲ្យជិតយកទៅដាក់ក្នុងម្លប់
-៤ថ្ងៃក្រោយបើកមាត់បាវរួចស្រោចទឹក
-បន្ទាប់មកបើកមាត់បាវដើម្បីបង្ហូរសំណើមរាល់ព្រឹកនិងល្ងាច ២ ដងក្នុងមួយថ្ងៃដោយរយៈពេល ១០ នាទីម្តង
-ធ្វើបែបនេះរាល់ថ្ងៃរហូតទាល់តែផ្សិតចាប់ផ្តើមរីកហើយចាំប្រមូលផល
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។