ឯកសារកសិកម្ម
រូបភាព
ដំឡូងបារាំង ជាអាហារមួយប្រភេទដែលសម្បូរណ៍ទៅដោយសារធាតុវីតាមីន និងអាចយកមកធ្វើជាបន្លែ និងអាហារដ៏ឆ្ងាញ់ពិសា។
ខាងក្រោមនេះជាវិធី មួយចំនួន សំរាប់ដំឡូងបារាំង៖
១/ បណ្តុះគ្រាប់ពូជដំឡូងបារំាង រក្សាទុកវាឱ្យនៅឃ្លាតពីគ្នា នៅកន្លែង ដែលមានកំដៅថ្ងៃគ្រប់គ្រាន់។
២/ ជ្រួយដី និងដាក់ជី នៅលើស្រទាប់ដីខាងលើ បន្ទាប់ពូនដីឡើងឱ្យខ្ពស់បន្តិច ៨សង់ទីម៉ែត្រ ធ្វើជាជួរ ហើយជួរ និមួយៗ ត្រូវឃ្លាតពីគ្នា ពី ២៥ ទៅ ៣៥ សង់ទីម៉ែត្រ។ បន្ទាប់មក ត្រូវប្រមូល កំទេចដំដី និង ស្មៅ ចេញ ឱ្យបានស្អាត។
៣/ ដាំដើមដំឡូងបារំាងលើដី ១ដើមៗ ឱ្យមានចំងាយឆ្ងាយពីគ្នា ចំនួន ៣០សង់ទីម៉ែត្រ។
៤/ ស្រោចទឹកឱ្យបានទៀងទាត់ ហើយរង់ចាំដំឡូងបារាំងដុះចេញមក
៥/ ពេល ដំឡូងបារំាង ដុះចេញមក បានកំពស់ប្រហែល ៥ ទៅ ១០ សង់ទីម៉ែត្រ ត្រូវជ្រួយដី និងដាក់ជីបន្ថែមដើម្បីឱ្យឆាប់ រីកលូតលាស់បានល្អ។
៦/ ចុងក្រោយ នៅពេលដើមដំឡូងបារំាង រីកបែកស្លឹកល្អហើយត្រូវរងចាំ រហូតដល់ ឬសរបស់វាប្រែពណ៌ទៅជាពណ៌លឿង។ មានន័យថា អ្នកអាច ដកយកមើមរបស់វា មកបានហើយ៕