ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការយល់ដឹងអំពីជម្ងឺរលាកថ្លើមដោយសារវីរុសប្រភេទ ដេ Understanding of Hepatitis D

25-Oct-2017 03:47 PM

រូបភាព


ដោយ: Uddam

 

 -វីរុសរលាកថ្លើមប្រភេទ D (HDV) គឺជាប្រភេទវីរុស ដែលត្រូវការវីរុសរលាកថ្លើមប្រភេទ B (HBV) ដើម្បីធ្វើការលូតលាស់។

-ការឆ្លងរោគជម្ងឺរលាកថ្លើមដោយសារវីរុស​ប្រភេទ D កើតឡើងនៅពេលជាមួយគ្នា ឬក៏ កើតឡើងបន្ថែមពីលើការឆ្លងរោគជម្ងឺរលាកថ្លើមដោយវីរុសប្រភេទ B តែប៉ុណ្ណោះ។

-ការឆ្លងរោគកើតឡើងតាមរយៈការប៉ះពាល់ជាមួយឈាម ឬក៏ វត្ថុរាវរបស់រាងកាយ ដែលមានវីរុសជម្ងឺរលាកថ្លើម។ ការឆ្លងរោគពីម្តាយទៅកូន កើតមានដោយកម្រ។

 

-នៅលើពិភពលោក មានប្រជាជនប្រហែលជា ១៥លាននាក់ កើតជម្ងឺរលាកថ្លើមរ៉ាំរ៉ៃដោយវីរុសប្រភេទ D និង B។

-នៅពេលបច្ចុប្បន្ន មិនទាន់មានការព្យាបាលដោយថ្នាំប្រឆាំងវីរុសមានប្រសិទ្ធភាពនៅឡើយទេ។

-ជម្ងឺរលាកថ្លើមដោយសារវីរុសប្រភេទ D អាចការពារបានតាមរយៈ ចាក់វ៉ាក់សាំងការពារជម្ងឺរលាកថ្លើមដោយសារវីរុសប្រភេទ B ។

-វិធីការពារដទៃទៀតរួមមាន ការបញ្ចូលឈាមមានសុវត្ថិភាព ការចាក់ថ្នាំមានសុវត្ថិភាព និងសេវាកម្មដទៃទៀតដែលមានសុវត្ថិភាព (សេវាកាត់សាច់ក្រចក សេវាសាក់លើស្បែក… )។

-ការចាក់ថ្នាំបង្កាជម្ងឺរលាកថ្លើមដោយវីរុសប្រភេទ B មិនអាចការពារប្រឆាំងនឹងជម្ងឺរលាកថ្លើមដោយវីរុសប្រភេទ D បានទេ ចំពោះអ្នកដែលមានជម្ងឺរលាកថ្លើមដោយវីរុសប្រភេទ B រួចមកហើយ។

ប្រភពៈ វេជ្ជបណ្ឌិត សេង ប៊ុនដេត