ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសធ្វើជីផ្អាប់ដើមចេក សម្រាប់ក្រូចឆ្មារ (មានវីដេអូ)

25-Oct-2017 03:59 PM

រូបភាព


ដោយ: Uddam

អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។

១.ធាតុផ្សំ
– ដើមចេក៦០គីឡូក្រាម
– កាកស្ករ ២០គីឡូក្រាម
– ទឹកចំនួន៣០លីត្រ


២.វិធីធ្វើ
ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង ដាក់កាកស្ករចំនួន២០គីឡូក្រាមហើយដាក់ទឹក៣០ កូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។

៣.របៀបប្រើ
ថ្នាំ៤០សេសេ ទឹក ២០លីត្រ
ហាមប្រើជាមួយជីអ៊ុយរ៉េ(ព្រោះជីនេះសម្បូរអ៊ុយច្រើន)
រក្សាទុកបាន៣ខែ(បើលើសពី៣ខែត្រូវថែមកាកស្ករ១លីត្រទើបទុកបានយូរទៀត)។
 អត្ថប្រយោជន៍
 ប៉ូវដើម ឫស ស្លឹក
 ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង
 ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន
 ជួយឲ្យក្តឹបកាន់ច្រើន
 ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។


សូមអរគុណដល់ ក្រុមហ៊ុនហ្គូដវេ ដែលបានផ្តល់វីដេអូ និងឯកសារនេះមកខ្ញុំ ដើម្បីចែករំលែកជាចំណេះដឹងដល់កសិករយើង។

វីដេអូ៖