ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
អត្ថប្រយោជន៍
-ជំរុញការលូតលាស់ដល់រុក្ខជាតិ
-កាច់បំបែកជីកំប៉ុសបានលឿនរហ័ស (ស្លឹកឈើ ចំបើងស្មៅ…)
-ប្រើរំលាយគល់ជញ្រ្ជាំងត្រឹមតែ 7-10 ថ្ងៃ
-ពិសេសសំរាប់អ្នកគ្របស្មៅនៅគល់ដំណាំ។
*ធាតុផ្សំ៖
-សំបុកកណ្តៀរ 0.5kg
-បាយ 5kg
-ទឹកស្អាត 200L
*របៀប៖
– ច្របល់បាយ និងសំបុកកណ្តៀរបញ្ចូលគ្នាឲ្យសព្វ
-ដាក់ក្នុងធុងចាក់ទឹកចូលគ្របឲ្យជិត ផ្អាប់ទុករយ:ពេល៧ថ្ងៃ អាចយកមកប្រើបាន។
– ពេលគ្រប់៧ថ្ងៃ យើងចាក់យកទឹកជីចេញទុក៣០%ក្នុងធុងថែមបាយ៥kg ផ្អាប់ទុក៣ថ្ងៃ ចាំថែមទឹកឲ្យពេញធុងផ្អាប់៧ថ្ងៃ យើងនឹងបានជីប្រើម្តងទៀត។ធ្វើដូចគ្នាបន្តយើងនឹងបានជីប្រើរហូតដោយមិនបាច់ទៅជីកសំបកកណ្តៀរទេ។
*កំរិតប្រើ 1:10