ចំណេះដឹងទូទៅ
រូបភាព
សក់គឺជាផ្នែកខាងក្រៅដ៏សំខាន់មួយនៃរាងកាយមនុស្ស មូលហេតុនេះមនុស្សជាច្រើនបានចំណាយប្រាក់យ៉ាងច្រើនដើម្បីព្យាបាលវា និងធ្វើឱ្យវាមានភាពស្រស់ស្អាត។
បញ្ហាស្បែកក្បាលគឺជារឿងធំ បណ្ដាលឱ្យមានការព្រួយបារម្ភជ្រុះសក់បំផុតសម្រាប់មនុស្ស។ មានកត្តាជាច្រើនបណ្ដាលឱ្យជ្រុះសក់ដូចជា ស្ត្រេសហួសប្រមាណ ការផ្លាស់ប្ដូរអ័រម៉ូន របបអាហារមិនត្រឹមត្រូវ និងករណីញឹកញាប់ជាងគេដូចជាការប្រើថ្នាំលាបសក់ ម៉ាស៊ីនសម្ងួតសក់ ប្រដាប់គាបសក់ ឬប្រដាប់មូលសក់ជាដើម។
មានកត្តាមួយទៀតដែលបណ្ដាលឱ្យសក់ខូច គឺដោយសារការប្រើប្រាស់ផលិតផលដូចជាសាប៊ូជាដើម ដែលវាអាចធ្វើឱ្យសក់ស្បែកក្បាលខូចដោយសារសាប៊ូមានអាស៊ីតខ្ពស់ឬ ជាសាប៊ូក្លែងក្លាយ។ យ៉ាងណាមិញ អ្នកមិនចាំបាច់ចំណាយប្រាក់ច្រើនលើផលិតផលផ្សេងដើម្បីព្យាបាលនោះទេ ខាងក្រោមនេះគឺជាវិធីសាស្ត្រធម្មជាតិជួយអ្នកបណ្តុះស្រក់យ៉ាងលឿន។
* គ្រឿងផ្សំ៖
- ចេក ១/២ ផ្លែ
- ស៊ុតយកផ្នែកលឿង ១ គ្រាប់
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ស្រាបៀរកន្លះកែវ
* របៀបធ្វើនិងប្រើប្រាស់
លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឱ្យសព្វ បន្ទាប់មកកក់លើស្បែកក្បាលទុកចោល ២ ម៉ោង សឹមលាងវាចេញជាមួយនឹងលាងទឹកធម្មតា។ ត្រូវចាំថាបើសិនបើអ្នកលាងហើយមានអារម្មណ៍ក្ដៅត្រង់កន្លែងនោះគឺជាសញ្ញាល្អ។ កក់បីបួនដងក្នុងមួយសប្តាហ៍ ហើយក្រោយរយៈពេល ២ទៅ៣ ខែលោកអ្នកនឹងឃើញសក់ចាប់ផ្តើមដុះ និងមានសរសៃរឹងមាំល្អថែមទៀត៕
អត្ថប្រយោជន៍ផ្សេងទៀតរបស់ចេក
ចេកមិនត្រឹមតែជាផ្លែឈើសំរាប់ទទួលទានដែលវិតាមីនមានប្រយោជន៏ប៉ុណ្ណោះទេ តែវាក៏ផ្លែឈើដែលអាចយកមកប្រើដើម្បីថែរក្សារសម្ផស្សយ៉ាងល្អទៀតផង ។ ខាងក្រោមនេះជាវិធីងាយៗ ដើម្បីបំប៉នស្បែក ដែលចំណាយថវិកាតិច ហើយចំណេញពេលវេលាសំរាប់អ្នក ដែលចង់ស្អាតតាមវីធីធម្មជាតិ ៖
– សំរាប់ស្បែកមុខស្ងួត: យើងគ្រាន់តែយកចេក ១ផ្លែ មក កិនអោយម៉ត់ ឫចិតជាបន្ទះៗ រួចយកមកបិតលើមុខ ទុក ចោល ១០ ឫ២០ នាទី រួចលាងទឹកចេញ ។
– សំរាប់ស្បែកមុខខ្លាញ់: ថ្វីត្បិតតែចេកជួយរក្សាសំណើមក៏ពិតមែន តែវាក៏មានតួនាទីធ្វើអោយខ្លាញ់លើ មុខមានសមតុល្យផងដែរដោយគ្រាន់តែលោកអ្នក បន្ថែមទឹកក្រូចឆ្មារ កន្លះស្លាព្រា និងទឹកឃ្មុំ ១ស្លាព្រា រួចកិនអោយម៉ត់ យកមកបំពោកលើមុខ និងលាងចេញដោយទឹកស្អាតជាការស្រេច ។
– សំរាប់ស្បែកមុខជ្រួញ: ចេកផ្ទុកទៅដោយសារធាតុ ប៊ូថក ធម្មជាតិដែលអាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញដោយ គ្រាន់លាយចេក ជាមួយទឹកក្រូចពោធិសាត់ និង យ៉ាអ៊ួខាប់ រួចកិនអោយម៉ត់យកមកបំពោកលើមុខ និងលាងចេញដោយទឹកស្អាតជាការស្រេច ។
– សំរាប់ស្បែកមុខមុន: ចេកអាចកាត់បន្ថយមុន និងស្នាមអុចខ្មៅដោយគ្រាន់តែយកសំបកចេកមកបិតលើមុខ ឫ ក៏លាយចេកជាមួយម្ស៉ៅល្មៀត និងទឹកឃ្មុំបន្ទាប់មក យកមកបំពោកលើមុខ និងលាងចេញដោយទឹកតហរជាក់ ។ រាល់ការប្រើិវិធីធម្មជាតិត្រូវព្យាយាមធ្វើជាប្រចាំ និងប្រើពេលយូរដើម្បីទទួលបានផល ។
Source : healthmunsta