ឯកសារកសិកម្ម
រូបភាព
-សម្អាតស្រែៈ ច្រូតអស់គល់ជញ្ជ្រាំង ឬភ្ជួរលប់ជញ្ជ្រាំង ឬដុតភ្លាមក្រោយពេលច្រូតកាត់ មិនទុកអោយស្រូវដុះសារទីពីរទ្បើយ។
-ប្រើពូជធន់មមាចៈ គួរប្រើប្រាស់ពូជដែលធន់នឹងមមាចត្នោត
-រដូវកាលសាបព្រោះ៖
+ ធ្វើការដាំដុះអោយស្របពេលគ្នា ពោលគឺ ជៀសវាងការដាំដុះស្រូវបន្តកន្ទុយគ្នាក្នុងឆ្នាំ។
+ គួរមានរយៈពេលទុកដីអោយទំនេរ ដើម្បីកាត់ផ្តាច់ប្រភពចំណី និងការបន្តពូជមមាចត្តោត។
– ដង់ស៊ីតេស្រូវក្នុងស្រែៈ មិនត្រូវស្ទូងញឹកពេក ឬព្រោះពូជក្រាស់ពេក ដោយប្រើគ្រាប់ពូជក្នុងចន្លោះ ១០០ ទៅ ១៥០គ.ក្រ/ហិកតា សម្រាប់ស្រូវពង្រោះ។
– ការប្រើប្រាស់ជីៈ ត្រូវប្រើប្រាស់ជីអោយត្រឹមត្រូវតាមតម្រូវការនៃស្រែ (មិនខ្វះមិនលើស)។ ត្រូវប្រើប្រាស់ជីអោយត្រូវពេល និងមានអត្រាជីសមស្របរវាង N, P, K ។ ជៀសវាងការប្រើជីអាសូតច្រើនពេក ជាពិសេសនៅវគ្គលូតលាស់របស់ដំណាំស្រូវ។
-វិធីសាស្ត្រជីវសាស្ត្រៈ
+ លែងកូនទាដែលមានដំណាក់ ៤ ទៅ ៥ សប្តាហ៍ចូលស្រែដែលមានបរិមាណសត្វមមាចត្នោតច្រើន
+ លែងត្រីមួយចំនួន ដូចត្រីទីទ្បាប់យាចូលក្នុងស្រែ (ចិញ្ចឹមត្រីក្នុងស្រែ)។
+ ប្រើអន្ទាក់ភ្លើងៈ នៅពេលមានមមាចស្លាបវែងកើតទ្បើង គួរប្រើអន្ទាក់ភ្លើងដើម្បីប្រមូលចាប់មមាច។ រាល់យប់អាចបើកអំពូលពីម៉ោង៧ដល់ម៉ោង១០យប់ និងគួរប្រើធ្នាក់អំពូលនេះគ្នាទូទាំងភូមិស្រុក ប៉ុន្តែមិនត្រូវដាក់អន្ទាក់ភ្លើងក្នុងស្រែទេ។
– វិធីសាស្ត្រគីមី់ៈ ត្រូវឧស្សាហ៍ត្រួតពិនិត្យតាមដានស្រែ អង្កេតមើលវត្តមាននៃមមាចត្នោត និងបណ្តាសត្រូវធម្មជាតិរបស់វាដើម្បីសម្រេចលើការប្រើថ្នាំគីមី។ នៅពេលចាំបាច់ត្រូវប្រើថ្នាំសម្លាប់មមាចដោយអនុវត្តគោលការណ៍”ត្រូវទាំង៤” គឺៈ
– ត្រូវប្រភេទថ្នាំៈ ប្រើប្រភេទថ្នាំសម្លាប់ពិសេសចំពោះមមាច។ ផ្លាស់ប្តូរថ្នាំដើម្បីជៀសវាងការធន់នឹងថ្នាំរបស់មមាច
– ត្រូវកំហាប់ៈ លាយថ្នាំអោយត្រឹមត្រូវតាមកំហាប់បានកំណត់ និងត្រូវបាញ់អោយត្រូវតាមបរិមាណថ្នាំក្នុង ១ហិកតា។
– ត្រូវពេលៈ បាញ់ថ្នាំនៅពេលមមាចញាស់ច្រើននៅដំណាក់លូតលាស់ទី២-៣ (ពី១៥ ទៅ ២០ថ្ងៃក្រោយមានមមាចត្នោតស្លាបវែងចូលអន្ទាក់ភ្លើង)
– ត្រូវរបៀបៈ បាញ់ថ្នាំអោយត្រូវគល់ស្រូវ ដែលជាកន្លែងមមាចរស់នៅ។