ចំណេះដឹងទូទៅ
រូបភាព
តើជម្ងឺរលាកថ្លើមដោយសារស្រា មានរោគសញ្ញាអ្វីខ្លះ?
-លឿងលើស្បែក និងភ្នែក (jaundice) -មិនឃ្លានអាហារ Loss of appetite -ចង្អោ និង ក្អួត Nausea and vomiting -ឈឺតឹងណែនក្នុងពោះ Abdominal tenderness -ក្តៅខ្លួន ជាញឹកញាប់ក្នុងកម្រិតទាប Fever, which is often low-grade -អស់កម្លាំង និង ចុះខ្សោយ Fatigue and weakness -ស្រកទម្ងន់ Weight loss -ដក់ទឹកនៅក្នុងពោះ ឬ ទាចទឹក (ascites) -វង្វេងវង្វាន់ និងផ្លាស់ប្តូរអកប្បកិរិយា (សញ្ញាបញ្ជាក់ថាប៉ះពាល់ដល់ខួរក្បាល)
តើហេតុអ្វីស្រាធ្វើឲ្យកើតជម្ងឺរលាកថ្លើម?
-គេមិនដឹងច្បាស់អំពីរបៀបដែលស្រាធ្វើឲ្យខូចថ្លើម និងថាតើហេតុអ្វីបានជាមានតែមនុស្សផឹកស្រាមួយចំនួនប៉ុណ្ណោះ កើតជម្ងឺរលាកថ្លើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេដឹងថា៖
-ដំណើរការបំបែកជាតិស្រាក្នុងរាងកាយ បង្កើតឲ្យមានសារធាតុពុលឡើងខ្ពស់
-សារធាតុពុលទាំងនេះ ធ្វើឲ្យថ្លើមរលាក និង បំផ្លាញកោសិកាថ្លើម
-ម្តងបន្តិចៗ ជាលិកាថ្លើមដែលល្អ ជំនួសដោយស្នាមសម្លាក ដែលប៉ះពាល់ដល់មុខងាររបស់វា
-អ្នកមានជម្ងឺរលាកថ្លើមដោយសារវីរុសប្រភេទសេ ងាយនឹងកើតជម្ងឺក្រិនថ្លើម បើសិនជាផឹកស្រា
-មនុស្សដែលខ្វះជីវជាតិ ប្រឈមនឹងកើតជម្ងឺរលាកថ្លើមដោយសារស្រា
-ការពិសារស្រាច្រើន តែងនាំឲ្យខ្វះជីវជាតិ ដោយសារតែការហូបអាហារមិនបានល្អ ឬក៏ រាងកាយមិនអាចស្រូបយកចំណីអាហារបាន។
តើមនុស្សប្រភេទណាប្រឈមនឹងជម្ងឺរលាកថ្លើមដោយសារស្រា ?
-មនុស្សផឹកស្រា ច្រើន រយៈពេលយូរឆ្នាំ
-ស្រ្តីប្រឈមខ្ពស់ជាងបរុស
-ធាត់ និង ពូជ។
តើជម្ងឺរលាកថ្លើមដោយសារស្រាមានផលលំបាកអ្វីខ្លះ?
-សម្ពាធឈាមឡើងខ្ពស់នៅក្នុងសរសៃឈាមធំជាងគេរបស់ថ្លើម(portal vein)
-សរសៃវ៉ែន នៅក្នុងក្រពះ និងបំពង់អាហារ រីកធំ (varices) ដែលងាយធ្លាយ និង ហូរឈាម
-ទឹកដក់ក្នុងស្រោមពោះ ឬហៅថាទាចទឹក (Ascites)
-លឿងស្បែក (Jaundice)
-ជម្ងឺខួរក្បាលបណ្តាលមកពីជម្ងឺថ្លើម (hepatic encephalopathy) នាំឲ្យសន្លប់បាត់ស្មារតី
-ក្រិនថ្លើម (Cirrhosis)
-ខ្សោយតម្រងនោម (Kidney failure)
តើគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យជម្ងឺរលាកថ្លើមដោយសារស្រា តាមរបៀបណា?
-ធ្វើការពិនិត្យរាងកាយ (physical examination)
-សួរអំពីប្រវត្តិប្រើប្រាស់ជាតិអាល់កុល (History of alcohol use)
-តេស្តមើលមុខងារថ្លើម Liver function tests
-តេស្តឈាម Blood tests
-ពិនិត្យអេកូ ឬក៏ ថតមើលថ្លើម ដោយ CT ឬក៏ MRI
-ច្រឹបសាច់ថ្លើមពិនិត្យ (liver biopsy) ។
ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត