ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
* វិធីដាំគឺ៖
– ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ ។
– កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា។
– ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក ។
– ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ។
– ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់។
– ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។
– កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា។
– រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។
បងប្អូនអាចសាកល្បងការដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត