ឯកសារកសិកម្ម
រូបភាព
បច្ចេកទេសការយកថ្នាំជក់មកចធ្វើជាថ្នាំសម្រាប់ការពារពពួកសត្វល្អិត
១.សមាសធាតុប្រឆាំងនឹងសត្វល្អិត៖
ថ្នាំជក់ មានផ្ទុកសមាសធាតុម៉្យាងឈ្មោះ Alkaloid nicotine ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត និងអាចបណ្ដាលឲ្យសត្វល្អិតពុលងាប់។
២.ផ្នែកប្រើប្រាស់៖
-ដើម
-ទង
-មែក
-ស្លឹក។
៣.វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ
-ស្ងោរថ្នាំជក់ទម្ងន់ ២,៥ខាំ ជាមួយទឹក ៤ លីត្រ រយៈពេល ២០ នាទី
-ទុកថ្នាំស្ងោរមួយសន្ទុះឲ្យត្រជាក់ រួចច្រោះយកកាកថ្នាំចេញ
-បន្ថែមទឹកសាប៊ូម្សៅចំណុះ ២០ លីត្រ
-បាញ់លើរុក្ខជាតិ ដែលទទួលរងការបំផ្លាញពីសត្វល្អិត។
៤.ប្រសិទ្ធភាពលើសត្វល្អិត
-ចៃ
-ដង្កូវស៊ីស្លឹកស្ពៃ
-ដង្កូវមេអំបៅ
-ទាកគួរ
-កញ្ចែ
-ដង្កូវស៊ីរូងដើម។
៥.ប្រការគួរជៀសវាង
-គួររក្សាថ្នាំពុលឲ្យនៅឆ្ងាយពីមនុស្ស និងសត្វ ដើម្បីជៀសវាងការពុល
-ពុំគួរប្រមូលផលភ្លាម បន្ទាប់ពីការបាញ់ថ្នាំជក់ គួរទុកពេលឲ្យបាន ១០-១៥ ថ្ងៃ
-ពុំគួរបាញ់ថ្នាំជក់លើរុក្ខជាតិខ្ពស់ៗ។
ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង