ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ជំងឺរលាកក្រពះ (Gastritis) – (English Inside)

15-Nov-2017 04:16 PM

រូបភាព


ដោយ: Uddam

-ក្រពះមានបួនស្រទាប់។ ស្រទាប់ខាងក្នុងបំផុតឈ្មោះថា មុយកូសា មានក្រពេញក្រពះជាច្រើន ដែលបញ្ចេញទឹកក្រពះ។ ជំងឺរលាកក្រពះ គឺជាការលាកស្រទាប់ពាសផ្ទៃខាងក្នុងនៃក្រពះ។
The stomach consists of four layers. The innermost layer, named mucosa, consists of the gastric glands that secrete the digestive juices. Gastritis is an inflammation of the lining of the stomach.

+រោគសញ្ញា (Symptoms)
-ឈឺពោះផ្នែកខាងលើ (upper abdominal pain)


-ចង្អោ (nausea)


-ក្អួត (vomiting)


-ហើមពោះ (bloating)


-មិនឃ្លានអាហារ (loss of appetite)


-ឈឺក្រហាយក្នុងប្រអប់ទ្រូង (heartburn)


+មូលហេតុ (Causes)
-មេរោគបាក់តេរីអេលីកូបាក់ទែពីឡូរី (infection with Helicobacter pylori)


-ការប្រើថ្នាំប្រឆាំងការរលាក (use of NSAIDs)


-ផឹកស្រា (alcohol)


-ជក់បារី (smoking)
-ជាតិកូកាអ៊ីន (cocaine)
-មានជំងឺធ្ងន់ធ្ងរ (severe illness)
-ជំងឺប្រឆាំងរាងកាយខ្លួនឯង (autoimmune problems)
-ការព្យាបាលដោយកាំរស្មី (radiation therapy)
-ជំងឺក្រន់ (Crohn’s disease)

+ផលលំបាក (Complications)
-ធ្លាក់ឈាម (bleeding)
-ដំបៅក្រពះ (stomach ulcers)


-ដុំក្រពះ (stomach tumors)


-ខ្វះវីតាមីនបេ ១២ (deficiency of vitamin B12)
-ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីនបេ១២ (pernicious anemia)
+រោគវិនិច្ឆ័យ (Diagnosis)
-ឆ្លុះក្រពះដោយអង់ដូស្កុប (Endoscopy )


-ថតក្រពះ ដែលគេហៅថាការថតក្រពះពោះវៀនផ្នែកខាងលើជាដំណាក់ៗ
(X-ray known as an upper gastrointestinal series)
-ធ្វើតេស្តឈាម (blood tests)


-ធ្វើតេស្តលាមក (stool tests)
+ជំងឺដែលអាចធ្វើឲ្យគ្រូពេទ្យភាន់ច្រឡំ (Differential diagnosis)
-ជំងឺស្ទះសរសៃឈាមបេះដូង (myocardial infarction)


-ជំងឺរលាកលំពែង (inflammation of the pancreas)


-ជំងឺថង់ទឹកប្រម៉ាត់ (gallbladder problems)


-ជំងឺដំបៅក្រពះ (peptic ulcer disease).

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

Source: Dr. Seng Bundeth