ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
* ការជ្រើសរើសដើមចេក៖
– ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ។
* វិធីធ្វើ៖
– កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ
– ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក និងកម្ពស់ប្រមាណ ១,៥តឹក
– ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល រួចកាត់ស្នូលនោះចេញ
– យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះ
នោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ
– បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់
– ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។
បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក ១ឬ២ដើមសិន បើបានលទ្ធផលល្អអាចអនុវត្តក្នុងបរិមាណច្រើនបាន ព្រោះមានកសិករដាំចេកមួយចំនួនទទួលបានការជោគជ័យក្នុងការធ្វើបែបនេះ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត