ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ដើមត្រចៀកក្រាញ់ ជួយបន្ថយសម្ពាធឈាមខ្ពស់ ដំបៅក្រពះ បំប៉នបេះដូងខ្សោយ បំប៉នខួរក្បាល ឈឺក្បាលមួយចំហៀង ( Migraine ) 

21-Nov-2017 06:01 PM

រូបភាព


ដោយ: Uddam

+ព្យាបាលជំងឺ៖បន្ថយសម្ពាធឈាមខ្ពស់ ដំបៅក្រពះ បំប៉នបេះដូងខ្សោយ បំប៉នខួរក្បាល ឈឺក្បាលមួយចំហៀង (Migraine)

+ប្រភេទរុក្ខជាតិ៖ ដើមត្រចៀកក្រាញ់

+វិធីធ្វើ៖
-ហាន់ស្លឹកត្រចៀកក្រាញ់ ប្រមាណមួយក្តាប់ដៃល្មម (គួរយកទាំងឫស ទាំង ដើម ទាំងស្លឹក ដែលបរិបូណ៌ដោយសារធាតុសំខាន់ៗ)
-ដាក់ទឹកឆ្អិនត្រជាក់ ចំនួនកន្លះលីត្រ
-រំងាស់ទឹកស្ករខាប់ អាចដាក់ស្លឹកតើយ (សម្រាប់អ្នកមិនចូលចិត្តក្លិនស្លឹកត្រចៀកក្រាញ់)
-ចាក់ស្លឹកត្រចៀកក្រាញ់ និងទឹកឆ្អិន ចូលម៉ាស៊ីនក្រឡុក​ ហើយក្រឡុករហូតម៉ដ្ឋ។ បន្ទាប់មក ច្រោះទឹកនោះនឹងស្បៃ
ដោយយកកាកចេញ
-ចាក់ដាក់កែវ ថែមទឹកស្ករខាប់ចូល តាមចំណូលជាការស្រេច។

+វិធីប្រើប្រាស់៖

-អាចញ៉ាំភ្លាម ដោយដាក់ដុំទឹកកកចូល ឬក្លាស្សេ។

+ចំណាំ៖

-មិនគួរទុកយូរលើស ២ថ្ងៃទេ។

-ពិសាររៀងរាល់ថ្ងៃ សំរាប់ព្យាបាលជម្ងឺឈឺក្បាលជាប់ជាប្រចាំ ហើពិសារម្តងម្កាលសំរាប់បំប៉នសុខភាព។

+ក្រៅពីនេះ ត្រចៀកក្រាញ់ មានអត្ថប្រយោន៍ដ៏ច្រើនសម្រាប់សុខភាព ដូចជា

-មានគុណភាពបំប៉ន កម្លាំង បំប៉នបេះដូងខ្សោយ សម្រួលនោមទាស់ ឈឺក ឃាត់ឈាម រាលកភ្លើង គ្រាំក្នុង សម្ពាធឈាមខ្ពស់ដំបៅក្រពះ  បំប៉នខួរក្បាល ទប់ស្កាត់ការវង្វេងវង្វាន់នៃមនុស្សជរា( Alzheimer ) ឧស្សាហ៍វិលមុខ បង្កើនការចងចាំ ជួយឲ្យក្មេងជាងវ័យ បំប៉នភ្នែក បន្ថយស្ត្រេស  ក្តៅក្នុង បំប៉នឈាម ជំនួយរលាកថ្លើម បន្ថយភាពជ្រីវជ្រួញនៃស្បែកកន្ទយភ្នែក។

-ដោយសារ ស្លឹកត្រចៀកក្រាញ់បរិបូណ៌ដោយបេតាការូទីន ដែលអាចទប់ស្កាត់ជម្ងឺមហារីកបានល្អ ស្លឹកត្រចៀកក្រាញ់ បរិបូណ៌ ដោយ Vit B1 B2 B6, Vit A, Vit K, Calcium, SodiumAmino Acid, Glutamic acid, Betacarotine, Vit C, Fiber។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។


សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត