ចំណេះដឹងទូទៅ
រូបភាព
សហព័ន្ធសុខាភិបាលជប៉ុនបានចេញផ្សាយការព្យាបាលជំងឺដោយទឹក យោងតាមរបាយការណ៍បានអោយដឹងថា មានអត្រាជោគជ័យ ១០០% សំរាប់ការព្យាបាលជំងឺខាងក្រោម៖
១-ប្រកាំង លើសឈាម ខ្វះកោសិកាឈាមក្រហម ”ខ្វិន” កំរើកមិនបាន ធាត់ជ្រុល
រូបភាព៖ ជំងឺប្រកាំង
រូបភាព៖ ខ្វះកោសិកាឈាមក្រហម
រូបភាព៖ ធាត់ជ្រុល
២-ក្អក រលាកទងស្ងួត របេង
៣-ឈឺក្បាល ឈឺចុកចាប់ខ្លួនប្រាណ បេះដូងលោតញាប់ និងបញ្ហាប្រព័ន្ធបេះដូង
៤-ជំងឺរលាក និងជំងឺដទៃទៀត ដែលទាក់ទងនឹងក្រលៀន តម្រងនោម និងថ្លើម
រូបភាព៖ ក្រលៀន
រូបភាព៖ តម្រងនោម
រូបភាព៖ ថ្លើម
៥-បរិមាណច្រើនហួសនៃជាតិអាស៊ីត ជាតិហ្គាស ទល់លាមក ឫសដូងបាត ទឹកនោមផ្អែម
៦-ជំងឺផ្សេងៗទៀតដែលទាក់ទងនឹង ភ្នែក ត្រចៀក ច្រមុះ បំពង់ក
៧-ជំងឺរដូវមិនទៀងរបស់ស្រ្តីភេទ។
ការព្យាបាល
-រៀងរាល់ថ្ងៃភ្ញាក់ពីព្រលឹមអុលមុនពេលលុបមុខ គប្បីផឹកទឹកក្តៅឧណ្ហៗប្រមាណ ៤កែវ ដែលមានចំនុះ ១៦០ មីលីលីត្រ
-រង់ចាំ ៤៥នាទី សឹមលោកអ្នកលុបលាងមុខសំអាតប្រាណ និងបរិភោគអាហារ។ លោកអ្នកអាចបរិភោគ ឬផឹកទឹកតាមធម្មតា
-នៅចន្លោះ ១៥នាទី ក្រោយពេលទទួលទានអាហារព្រឹក ថ្ងៃត្រង់ និងល្ងាច លោកអ្នកអាចបរិភោគ ឬផឹកអ្វីផ្សេងបាន តែក្រោយ១៥នាទីនោះរួច លោកអ្នកពុំគប្បីបរិភោគ ឬផឹកអ្វីមួយក្នុងអំឡុងពេលពីរម៉ោង
-អ្នកជំងឺចាស់ជរាអាចពិបាកផឹកទឹកអស់៤កែវភ្លាមៗ ក្នុងការព្យាបាល ជាបថមគេអាចចាប់ផ្តើមទទួលទានទឹកបន្តិចម្តងៗ និងបង្កើនជាលំដាប់ដរាបណាគ្រប់ ៤កែវ តាមការណែនាំ។
លទ្ធផលសំរាប់ការពិសោធន៍នៃការព្យាបាលដោយទឹកបានបង្ហាញអោយឃើញនៅលទ្ធផលនៃការជាសះស្បើយនៅជំងឺខាងក្រោម៖
១- លើសឈាម ៣០ ថ្ងៃ ២- ទឹកនោមផ្អែម ៣០ ថ្ងៃ
៣- មហារីក ៦ ខែ ៤- ក្រពះ ១០ ថ្ងៃ
៥- ទល់លាមក ១០ ថ្ងៃ ៦- របេង ៣ ខែ
-ចំពោះលោកអ្នកដែលមានជំងឺរលាកសន្លាក់ អនុវត្ដតែ ៣ថ្ងៃ ក្នុងកំឡុងសប្តាហ៍ដំបូង និងរាល់ថ្ងៃនៅសប្ដាហ៍បន្ទាប់មក
-វិធីព្យាបាលនេះមិនមានផល់ប៉ះពាល់អ្វីទេ គ្រាន់តែធ្វើឲ្យយើងនោមញឹកញាប់បន្ដិច
-នៅប្រទេសចិន និងជប៉ុនគេនិយមផឹកទឹកតែក្ដៅ ពេល និងក្រោយពេលទទួលទានអាហារ។
*ទឹកត្រជាក់នឹងធ្វើឲ្យកកសារធាតុទាំឡាយដែលយើងទើបនឹងបរិភោគ ហើយក៏វាធ្វើអោយដំណើរការរំលាយអាហារធ្លាក់ចុះផងដែរ
-នៅពេលសារធាតុកកទាំងនោះមានប្រតិកកម្មជាមួយអាស៊ីត វានិងបំបែក ហើយសំរប និងតោងជាប់ជាមួយពោះវៀន ហើយវាក្លាយជាខ្លាញ់ ដែលអាចបង្កអោយមានរោគមហារីក។ ដូច្នេះ គប្បីបរិភោគទឹកស៊ុបក្ដៅ ឬទឹកក្ដៅឧណ្ហក្រោយពេលពិសារអាហាររួច ដូច្នេះ យើងមិនមានជំងឺទេ។ សូមកុំព្យាបាលជំងឺស្រេកទឹកនេះដោយថ្នាំ ។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត