ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

បំបាត់មុនតូចធំ ស្នាម មុខអាឡែហ្សី មុខប្រហោង ឫមុខខ្មៅស្រអាប់អោយសទន់ភ្លឺរលោង

29-Nov-2017 11:45 AM

រូបភាព


ដោយ: Uddam

ដំណឹងល្អសម្រាប់អ្នកដែលចង់បំបាត់មុនតូចធំ ស្នាម មុខអាឡែហ្សី មុខប្រហោង ឫមុខខ្មៅស្រអាប់អោយសទន់ភ្លឺរលោង  នេះជាលទ្ធផលជាក់ស្តែងដែលក្មួយស្រីទទួលបានផ្ទាល់!
សូមជួយ share បន្តចែកគ្នាដឹងផងដូចជួយធ្វើបុណ្យដែរ

របៀបធ្វើម៉ាសមុខធម្មជាតិមានប្រសិទ្ធភាពខ្ពស់
គ្រឿងផ្សំ៖
1.ម្សៅអង្ករ (មួយស្លាបព្រាកាហ្វេ)


2.យាអ៊ួរ=ទឹកដោះគោជូរ=Yogurt (មួយស្លាបព្រាកាហ្វេ)


3.ម្សៅល្មៀត (កន្លះស្លាបព្រាកាហ្វេ)


4.ពងមាន់(យកតែពណ៌ស) ធាតុផ្សំខាងលើនេះអាចរកទិញនៅផ្សារទំនើបបាន


5.ទឹកឃ្មុំ (មួយស្លាបព្រាកាហ្វេ) និងក្រូចឆ្មារបន្តិច…



របៀបធ្វើ ៖

លាយគ្រឿងផ្សំទាំង៥ មុខចូលគ្នា កូរឲ្យសព្វ លាងមុខទឹកក្តៅឧណ្ហៗអោយស្អាតសឹមយកមកលាបលើមុខ ទុក ២០ ទៅ ៣០នាទីចាំលាងទឹកក្តៅឧណ្ហៗចេញ ធ្វើបែបនេះមួយសប្តាហ៍ ២ ទៅ ៣ដង លោកអ្នកនឹងទទួលបានលទ្ធផល ព្រោះខ្ញុំផ្ទាល់បានសាកល្បងរួចមកហើយ តាមបងស្រីម្នាក់ដែលបានណែនាំខ្ញុំ ហើយឥឡូវខ្ញុំចងចែករំលែកទៅកាន់អ្នកទាំងអស់គ្នា… អរគុណ។

ប្រភពពីក្មួយស្រី Nic Queenie

ព្យាបាលបញ្ហាសក់ជ្រុះ សក់បែកចុង សក់សំពោងមិនរលាស់ សក់ស្តើង សក់ឆេះ សក់ខូច
រូបមន្តនេះល្អខ្លាំងណាស់! ព្យាបាលបញ្ហាសក់ជ្រុះ សក់បែកចុង សក់សំពោងមិនរលាស់ សក់ស្តើង សក់ឆេះ និងសក់ខូច!

+គ្រឿងផ្សំ

-ក្រូចសើចចំនួន2ផ្លែ

-ពងមាន់ចំនួន 2គ្រាប់

-ថ្នាំអប់សល់ ប្រភេទណាក៏បាន ដែរបងប្អូនអប់ជាប្រចាំថ្ងៃ។

+របៀបលាយ

-ចិតក្រូចសើចជាជំណិត ហើយច្របាច់យកតែទឹកតែប៉ុណ្ណោះ

-ពេលច្របាច់ត្រងយកគ្រាប់ចេញ

-គោះពងមាន់ចំនួន2គ្រាប់ យកទាំងសទាំងក្រហម

-វៃអោយសព្វជាមួយទឹកក្រូចសើច។

+វិធីប្រើ

-ងូតទឹកកក់សក់អោយស្អាត

-រួចហើយទុកអោយសក់រាងស្ងួតបន្តិច ចាប់ផ្តើមលាបល្បាយខាងលើ មកលាបអោយសព្វសក់ នឹង ឈ្លីលើស្បែកក្បាលផងដែរ

-អប់ទុកចោលរយៈពេល 20នាទី ទៅ 30នាទី (ទុកកាន់យូរកាន់តែល្អ)

-បន្ទាប់អប់ដល់30នាទីហើយ មិនចាំបាច់លាងចេញទេ យើងចាប់ផ្តើមយកថ្នាំអប់សក់ដែលបងប្អូននិយមប្រើ (ម៉ាកអ្វីក៏បាន) យកទៅអប់ពីលើបន្ថែម ដើម្បីអោយក្រអូប និងកាត់ឆ្អាបពងមាន់

-អាចអប់ទុកបន្ថែមរយៈពេល 10 ទៅ 15នាទី

-លាងទឹកចេញជាការស្រេច។

អ្នកសក់ខូចខ្លាំងមួយអាទិត្យធ្វើមួយដង សក់ធម្មតា អាច 3អាទិត្យធ្វើម្តង។