ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើឧបករណ៍ចាប់រុយ ដោយប្រើប្រាស់តែដបទឹកសុទ្ធ (មានវីដេអូ)

29-Nov-2017 03:33 PM

រូបភាព


ដោយ: Uddam

តោះ! នាំគ្នារៀនពីរបៀបធ្វើឧបករណ៍ចាប់រុយ ដោយប្រើប្រាស់តែដបទឹកសុទ្ធ យ៉ាងងាយស្រួល!
ជួយស៊ែរ ចែកគ្នាមើលផង

វីដេអូ

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

រក្សាសិទ្ធដោយ៖ អ៊ាង សុផល្លែត

អត្ថបទល្អៗបន្ថែម៖ វិធីធ្វើជ្រក់ស្ពៃជើងទា រឺ កុងឆាយ (គិមឆាយ)
រូបមន្តអ្នកម្តាយខ្ញុំ


* គ្រឿងផ្សំ៖
– ស្ពៃជើងទា ៣គីឡូក្រាម រំដេង ២ខាំ អំបិលគ្រោះ២ខាំ ស្ករសកន្លេះគីឡូក្រាម។


* វិធីធ្វើ៖
– ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត (អនាម័យស្អាត បន្សាបគីមី)។
– ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក។
– បុករំដេង នឹងអំបិលគ្រោះ ចូលគ្នា (ដូចក្នុងរូប)។
– ដាំទឹកស្ករស ១លីត្រ
– យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)
– រៀបស្ពៃចូលក្រឡ ឬ កែវ
– ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច

-រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។

** វិធី៍ធ្វើមួយបែបទៀត៖ ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត (ខែនេះធុលីហុយ) ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច
សូមជួយចែករំលែក ជំនាញ ផ្សេងទៀតបើសិនបងប្អូនមានរូបមន្តពិសេសខុសប្លែកពីនេះ។


> ចេះដប់មិនស្មើ ប្រសប់មួយ
> បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល, បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង។
អរគុណចំពោះការចែករំលែក។
ប្រភពពី៖ Khek Sivannet