ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

យល់ដឹងអំពីជំងឺរើម – Understanding about Shingles (English inside)

29-Nov-2017 04:55 PM

រូបភាព


ដោយ: Uddam

+ទិដ្ឋភាពទូទៅ Overview
-ជំងឺរើមគឺជាជំងឺឆ្លងដោយសារវីរុស ដែលបណ្តាលឲ្យចេញស្នាមលើស្បែក និងមានការឈឺចាប់។ ជាញឹកញាប់បំផុត វាលេចចេញជាពងទឹកមួយខ្សែតែប៉ុណ្ណោះ ដែលព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬក៏ ខាងស្តាំ។ ជួនកាល ស្នាមលើស្បែកដោយសារជំងឺរើម អាចកើតនៅជុំវិញភ្នែកម្ខាង ឬក៏ នៅលើកម្ខាង ឬក៏នៅលើមុខ។
Shingles is a viral infection that causes a painful rash. It most often appears as a single stripe of blisters that wraps around either the left or the right side of your torso. Sometimes the shingles rash occurs around one eye or on one side of the neck or face.


-ជំងឺរើមកើតញឹកញាប់ចំពោះមនុស្សចាស់ និងចំពោះមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ។
Shingles is more common in older adults and in people who have weakened immune systems.

-ការឆ្លងរោគ ជាទូទៅ កើតឡើងតាមរយៈការប៉ះផ្ទាល់នឹងដំបៅជំងឺរើម។ នៅពេលឆ្លង អ្នកនោះនឹងកើតជំងឺអ៊ុតស្វាយ ទោះបីយ៉ាងណា មិនមែនជំងឺរើមទេ។
Contamination usually occurs through direct contact with the open sores of the shingles rash. Once infected, the person will develop chickenpox, however, not shingles.


+រោគសញ្ញា Symptoms
+រោគសញ្ញាជួបញឹកញាប់ Common Symptoms
-ឈឺចាប់ ក្រហាយ ស្ពឹក ឬក៏មានអារម្មណ៍ដូចម្ជុលចាក់ Pain, burning, numbness or tingling


-មានអារម្មណ៍ស្រកៀទៅនឹងការប៉ះពាល់ Sensitivity to touch
-ស្នាមក្រហមដែលចាប់ផ្តើមក្រោយការឈឺចាប់ប៉ុន្មានថ្ងៃ A red rash that begins a few days after the pain


-ពងទឹកដែលបែកធ្លាយ និង ឡើងក្រម៉ Fluid-filled blisters that break open and crust over


-រមាស់ Itching
+រោគសញ្ញាដទៃទៀត Other symptoms
-ក្តៅខ្លួន Fever


-ឈឺក្បាល Headache


-ចាញ់ពន្លឺ Sensitivity to light


-អស់កម្លាំង Fatigue


+មូលហេតុ Causes
-ជំងឺរើមបណ្តាលមកពីវីរុសវ៉ារីហ្សែឡាហ្សូស្ទ័រ ដូចគ្នានឹងវីរុសដែលនាំឲ្យកើតជំងឺអ៊ុតស្វាយដែរ។ អ្នកដែលបានកើតជំងឺអ៊ុតស្វាយ អាចកើតជំងឺរើម។ ក្រោយជាសះស្បើយពីជំងឺអ៊ុតស្វាយ វីរុសចូលទៅក្នុងប្រព័ន្ធប្រសាទរបស់អ្នក និងរស់នៅទីនោះដោយស្ងៀមស្ងាត់រាប់ឆ្នាំ។
Shingles is caused by the varicella-zoster virus — the same virus that causes chickenpox. Anyone who’s had chickenpox may develop shingles. After you recover from chickenpox, the virus can enter your nervous system and lie dormant for years.


-នៅពេលណាមួយ វាអាចរើឡើងវិញ ហើយធ្វើដំណើរតាមផ្លូវប្រព័ន្ធប្រសាទមកកាន់ស្បែករបស់អ្នក បង្កើតបានជាជំងឺរើម។ ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ ដែលកើតជំងឺអ៊ុតស្វាយ នឹងកើតជំងឺរើមនោះទេ។
Eventually, it may reactivate and travel along nerve pathways to your skin — producing shingles. But, not everyone who’s had chickenpox will develop shingles.
-ហេតុផលដែលធ្វើឲ្យកើតជំងឺរើម គឺមិនដឹងច្បាស់លាស់ទេ។ ប៉ុន្តែវាអាចបណ្តាលមកពីប្រព័ន្ធការពាររាងកាយចុះខ្សោយ ក្នុងការទប់ទល់នឹងការឆ្លងរោគ នៅពេលដែលអ្នកមានអាយុច្រើន។
The reason for shingles is unclear. But it may be due to lowered immunity to infections as you grow older.


+កត្តាប្រឈម Risk factors
-មានអាយុលើសពី ៥០ឆ្នាំ Being older than 50
-ជំងឺដែលធ្វើឲ្យប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ ដូចជា HIV/AIDS និង ជំងឺមហារីក
Diseases that weaken your immune system, such as HIV/AIDS and cancer


-កំពុងទទួលការព្យាបាលជំងឺមហារីក Undergoing cancer treatments
-ប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំដែលគេប្រើដើម្បីការពារការមិនទទួលយកសរីរាង្គដែលដូរ និង ថ្នាំពួកស្តេរ៉ូអ៊ីដ ដូចជាពួក ព្រឹតនីហ្សូន។ Taking certain medications such as drugs designed to prevent rejection of transplanted organs and steroids, such as prednisone.
+ផលលំបាក Complications
-ការឈឺចាប់ប្រព័ន្ធប្រសាទក្រោយកើតជំងឺអែពែស Postherpetic neuralgia


-បាត់ការមើលឃើញ Vision loss
-បញ្ហាប្រព័ន្ធប្រសាទ ដូចជា រលាកខួរក្បាល ជំងឺខ្វិនកើតលើមុខ ឬក៏មានបញ្ហាលំនឹង ឬក៏ ការស្តាប់ឮ
Neurological problems such as encephalitis, facial paralysis, or hearing or balance problems
-ដំបៅស្បែក Skin infections


+ការការពារ Prevention
-វ៉ាក់សាំងការពារជំងឺអ៊ុតស្វាយ chickenpox (varicella) vaccine
-វ៉ាក់សាំងការពារជំងឺរើម shingles (varicella-zoster) vaccine

+Diagnosis រោគវិនិច្ឆ័យ
-រោគវិនិច្ឆ័យ ត្រូវធ្វើឡើង ដោយឈរលើប្រវត្តិនៃការឈឺចាប់នៅមួយចហៀតួខ្លួន ជាមួយនឹងពងទឹក និងស្នាមលើស្បែក ការយកជាលិកាដែលរបក ឬក៏ ការបណ្តុះពងទឹកនៅក្នុងមន្ទីរពិសោធន៍។
Diagnosis of shingles is made based on the history of pain on one side of your body, along with rash and blisters, taking a tissue scraping or culture of the blisters for examination in the laboratory.

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត