ចំណេះដឹងទូទៅ
រូបភាព
ពេលខ្ចីធ្វើជ្រក់ បរិភោគជាមួយត្រីអាំង ភ្លាជាមួយសាច់គោ ឬចុចអំបិលម្ទេស។ ពេលទុំ យើងយកទៅធ្វើតំណាប់ និងធ្វើនំដុត។ នៅពេលទុំជោរខ្លាំង គូថផ្លែល្វានឹងប្រេះ អាចអោយស្រមោច ឬមមង់ចូលចោះបាន។
ពូជល្វា មានល្វាឯម ល្វាឧទុមពរ ល្វាប្រាំង ជាដើម។ គេហៅខុសៗគ្នាទៅតាមរសជាតិ និង រូបរាង។ ល្វាឯម មានរាងធំ ពេលទុំមានសំបកពណ៌ស្វាយ មានរសជាតិជូរ នៅពេលខ្ចី ផ្អែមឆ្អិត នៅពេលទុំ គេច្រើនយកមកធ្វើតំណាប់លក់បានថ្លៃ។
ល្វាឧទុមពរ មានរសជាតិជូរបន្តិច ចត់បន្តិច ចាស់ច្រើនយកធ្វើជ្រក់ បរិភោគជាមួយកង្កែបអាំង ក្លែមទឹកត្នោតជូរ។
ល្វាប្រាំង ឬ ល្វាព្រៃ មានដើមធំ ម្លប់ធំ ច្រើនមានផ្លែល្អិតៗស្កេកស្កះ ចេញជាទងកញ្ចុំៗ ប្រមុំជុំដើម និងជាចំណីសត្វស្លាប ដូចជាសេក សារិកា មហោរី ពពេជពពូល ជាដើម។
ផ្លែល្វា មានល្អមានស្អុយ តាមដំណើរ ដូចតែផ្លែឈើដទៃៗទៀតដូច្នោះ។
ចំណែកមនុស្ស ក៏មានល្អមានអាក្រក់។ រីឯទឹកចិត្តអាក្រក់ ឬល្អ ក៏មិនរត់ស្របតាមតម្លៃសំបកក្រៅរបស់មនុស្ស រហូតដែរ។
ការពោលតាមគ្នាតៗគ្នា ដោយខ្វះពិចារណ៍នឹងធ្វើអោយគំនិត បញ្ញា និងចំណេះចេះដឹងរបស់យើង ទាល់ច្រកតុញតុះ មិនរីកចម្រើនរុងរឿង គឺមើលឃើញ នៅត្រឹមតែជ្រុងមួយ រៀងរហូត មិនកែប្រែ អោយប្រសើរដុះដាល ទូលំទូលាយប្រសើរជាងមុន។
សូមនឹកដល់ព្រះពុទ្ធដីការ ដែលបានទូន្មានយើងថា មិនអោយយើងជឿគេ ដោយខ្វះការស្រាវជ្រាវ ពិចារណាត្រិះរិះ និងស្វែងយល់អត្ថន័យនោះឡើយ ព្រោះការពិចារណា ស្រាវជ្រាវ នឹងធ្វើអោយយើងកើនបញ្ញាមិនលែង។
ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍