ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ប្រសិនអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង៦ប្រភេទនេះ អ្នកមិនគួរកោសខ្យល់ឡើយ

01-Dec-2017 05:34 PM

រូបភាព


ដោយ: Uddam

អ្នកដែលមិនគួរកោសខ្យល់៖

១. កុមារ

ការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារមានផល អវិជ្ជមានជាច្រើន។ កូនក្មេង មានស្បែកទន់ខ្សោយណាស់ ប៉ះមេរោគបន្តិចមិនបានផង ឆាប់កន្ទួលរមាស់ ឆាប់ឆ្លងនូវបាក់តេរីផ្សេងៗយ៉ាងងាយ។ ម្យ៉ាងទៀត ចលនាឈាមរបស់កុមារងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់។

២. ស្ត្រីមានផ្ទៃពោះ

ទោះក្នុងកាលៈទេសៈណាក៏មិនត្រូវកោសខ្យល់ដែរ ប្រសិនបើអ្នកមានផ្ទៃពោះ។

៣. មនុស្សដែលមានជំងឺបេះដូង

អ្នកដែលមានជំងឺបេះដូង ហាមជាដាច់ខាតក្នុងការកោសខ្យល់នេះ។ យោងតាមក្រុមគ្រូពេទ្យពេទ្យបុរាណ ចលនា និងចង្វាក់បេះដូងនឹងបង្កឲ្យមានការរលាក។ ការកោសខ្យល់នឹងធ្វើឲ្យមានការវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀត នោះគឺជារឿងដែលគ្រោះថ្នាក់បំផុត អាចដល់ការពិការ ឬបាត់បង់ជីវិត។

៤. មនុស្សដែលមានសម្ពាធឈាមខ្ពស់

ពេលសម្ពាធឈាមឡើងខ្ពស់មានន័យថាសរសៃឈាមរីកធំដែរនៅពេលធ្វើការកោសខ្យល់នោះ ហើយការកោសនេះអាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែក។ នៅពេលមានសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺគួរតែគេងចុះឲ្យត្រង់ដើម្បីសម្រាក និងញ៉ាំនូវថ្នាំបន្ថយសម្ពាធឈាមជាបន្ទាន់។ កុំចាប់សរសៃ ឬកោសខ្យល់ឲ្យសោះ។

៥. អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក

នេះក៏ជាបញ្ហាធំផងដែរ ព្រោះពេលអ្នកមានបញ្ហានៅលើស្បែក ហើយអ្នកនៅបង្ខំធ្វើការកោសខ្យល់ទៀតនោះ អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា អាឡែរហ្ស៊ីស្បែក និងងាយឲ្យអ្នកឆ្លងមេរោគយ៉ាងលឿនបំផុត។

៦. អ្នកដែលឈឺកញ្ចឹងក និងស្មា

ការឈឺកញ្ចឹងក និងស្មាអាចបង្កឡើងដោយសារតែការគេងដោយប្រើខ្នើយកើយខ្ពស់ពេក ការគេងដែលមានឥរិយាបថមិនត្រឹមត្រូវ ធ្វើឲ្យសរសៃឈាមឡើងដុំ និងកកស្ទះ។ ដូចនេះ ការកោសខ្យល់អាចបង្ករឲ្យមានការហូរឈាមនៅក្រោមស្បែក៕