ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ស្វែងយល់ពីជំងឺអុតស្វាយ Understanding about Chickenpox

04-Dec-2017 03:00 PM

រូបភាព


ដោយ: Uddam

*និយមន័យ Definition
ជំងឺអុតស្វាយជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ វ៉ារីហ្សែឡាហ្សូស្ទ័រ និង សំគាល់បានតាមរយៈពងទឹករមាស់ព័ណ៌ក្រហម ដែលកើតពេញខ្លួនលើស្បែក។ ជាញឹកញាប់វាកើតនៅលើកូនក្មេង។
Chickenpox is an infectious disease caused by Varicella-zoster virus (VZV) and characterized by itchy red blisters that appear all over the body. It often affects children.


*រោគសញ្ញា Symptoms
-ស្នាមរមាស់លើស្បែក Itchy rash


-រោគសញ្ញានាំមុខ Prodromes
+ក្តៅខ្លួន fever


+ឈឺក្បាល headache


+មិនឃ្លានអាហារ loss of appetite


-ស្នាមចេញលើស្បែកចាប់ផ្តើម មួយថ្ងៃ ឬពីរថ្ងៃ ក្រោយចេញរោគសញ្ញានាំមុខ។
Rash begins to develop one or two days after prodromes occur.


-ស្នាមលើស្បែកវិវឌ្ឍជាបីដំណាក់កាល Rash develops in three phases:
+ដំណាក់កាលទី១៖ ស្នាមកន្ទួលក្រហម ឬ ផ្កាឈូក Phase 1: Red or pink bumps


+ដំណាក់កាលទី២៖ ពងទឹក Phase 2: Blisters


+ដំណាក់កាលទី៣៖ ដំបៅក្រៀម Phase 3: scabbed lesions


-ស្នាមកន្ទួលនឹងមិនកើតក្នុងពេលជាមួយគ្នាទាំងអស់នោះទេ។ ដូច្នេះ អ្នកជំងឺអាចមានដំណាក់កាលទាំងបី នៃស្នាមលើស្បែកនេះ (ស្នាមកន្ទួល ពងទឹក និងដំបៅក្រៀម) នៅក្នុងពេលតែមួយ នៅថ្ងៃទីពីរ នៃការចេញស្នាមលើស្បែក។
Bumps will not all be in the same phase at the same time. As a result, the patient may have all three phases of the rash (bumps, blisters and scabbed lesions) at the same time on the second day of the rash.


*មូលហេតុ Causes
-វីរុសដែលបណ្តាលឲ្យកើតជំងឺអុតស្វាយ គឺវ៉ារីហ្សែឡាហ្សូស្ទ័រ
Virus that causes chickenpox is Varicella-zoster virus (VZV).


-វីរុសឆ្លងទៅអ្នកដែលនៅជុំវិញអ្នកកើតជំងឺ មួយថ្ងៃ ទៅពីរថ្ងៃមុនពងទឹកកើតឡើង និងនៅបន្តឆ្លងរហូតដល់ពងទឹកឡើងក្រៀម។
The virus is contagious to those around the infected person for one to two days before blisters appear and remains contagious until all blisters have crusted over.
-វីរុសអាចឆ្លងតាមរយៈ (The virus can spread through)
+ទឹកមាត់ saliva


+ក្អក coughing


+កណ្តាស sneezing


+ប៉ះពាល់ទឹកដែលចេញពីពងទឹក contact with fluid from the blisters


អ្នកដែលប្រឈមនឹងការកើតជំងឺអុតស្វាយ Person at risk of developing the chicken pox
-អ្នកដែលបានប៉ះពាល់ថ្មីៗនឹងអ្នកកើតជំងឺអុតស្វាយ
Those who have had recent contact with an infected person
-អ្នកដែលមានអាយុ ក្រោម ១២ឆ្នាំ
Those who are under 12 years of age
-អ្នកដែលជាមនុស្សពេញវ័យរស់នៅជាមួយកូនក្មេង
Those who are adults living with children
-អ្នកដែលនៅក្នុងសាលារៀន ឬក៏ កន្លែងថែទាំកូនក្មេង
Those who have spent time in a school or child care facility
-អ្នកដែលប្រព័ន្ធការពាររាងកាយរបស់គេចុះខ្សោយ ដោយសារជំងឺ ឬក៏ ដោយសារការប្រើថ្នាំ
Those whose immune system is compromised due to illness or medications
*រោគវិនិច្ឆ័យ Diagnosis
គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យជំងឺអុតស្វាយ ដោយពឹងផ្អែកលើការពិនិត្យមើលពឹងទឹកលើរាងកាយ ឬក៏ ការធ្វើតេស្តមន្ទីរពិសោធន៍ផ្សេងៗ។
Doctor may be able to diagnose chickenpox based on a physical exam of blisters, or lab tests.


Complications
-ឆ្លងរោគមេរោគបាក់តេរី Bacterial infections
-បាត់បង់ជាតិទឹក Dehydration
-រលាកសួត Pneumonia
-រលាកខួរក្បាល Inflammation of the brain (encephalitis)
-ចង្កោមរោគសញ្ញាហ្សុកដោយសារជាតិពុល Toxic shock syndrome


*ការព្យាបាល Treatments
ពុំមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែការព្យាបាលអាចជួយបន្ថយរោគសញ្ញា។ គ្រូពេទ្យអាចឲ្យថ្នាំដូចខាងក្រោម៖
There’s no specific cure, but treatment can help relieve the symptoms. Doctor may prescribe the following medications:
-ថ្នាំបញ្ចុះកំដៅ ប៉ុន្តែមិនមែនជា អាស្ពីរីន Antipyretic drugs, but not aspirin
-ថ្នាំកុំឲ្យរមាស់ ឬក៏ ថ្នាំលាបលើស្បែក antihistamine medications or topical ointments
-ឱសថសម្លាប់វីរុស antiviral drugs
-ថ្នាំផ្សះ antibiotic drugs
-បង្រប់ជាតិទឹក rehydration

*ការព្យាបាលដោយខ្លួនឯង Home Treatment
មុជទឹកធម្មតា ដែលមិនក្តៅពេក និងត្រជាក់ពេក taking lukewarm baths
ស្លៀកពាក់សម្លៀកបំពាក់ស្តើង និង ទន់ wearing lightweight, soft clothing

*ការការពារ Prevention
-វ៉ាក់សាំងជំងឺអុតស្វាយ គឺជាវិធីល្អបំផុតដើម្បីការពារជំងឺអុតស្វាយ
The chickenpox vaccine is the best way to prevent chickenpox.
-ប្រសិទ្ធភាពការពាររបស់វា គឺ ៩៨%
Its protection effectiveness is 98%
-វ៉ាក់សាំងជំងឺអុតស្វាយ (វ៉ារីវ៉ាក់) ត្រូវគេណែនាំឲ្យប្រើសម្រាប់
The chickenpox vaccine (Varivax) is recommended for:
+កុមារអាយុចន្លោះ ១ និង ៦ឆ្នាំ
Children between age of 1 and 6 years
+កុមារធំអាយុ ៧ឆ្នាំ និង លើសពីនេះ ដែលមិនបានចាក់វ៉ាក់សាំង
Unvaccinated older children of 7 years of age and older
+មនុស្សពេញវ័យមិនបានចាក់វ៉ាក់សាំង និងមិនដែលកើតជំងឺអុតស្វាយ ប៉ុន្តែមានការប្រឈមខ្ពស់
Unvaccinated adults who’ve never had chickenpox but are at high risk of exposure.

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត