ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

១០វិធី បង្កើនភាពឆ្លាតវៃដល់កូន

05-Dec-2017 07:19 PM

រូបភាព


ដោយ: Uddam

លោកឪពុកអ្នកម្តាយមានចំណែកសំខាន់ណាស់ក្នុងការជួយជំរុញ និងបង្កើនភាពឆ្លាតវាងវៃដល់កូន ជាពិសេសក្នុងអំឡុងវ័យ ១-៦ ឆ្នាំនោះ អាចចាត់ទុកថា ជាអំឡុងពេលមាសក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន ដូច្នេះ ឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ក្នុងការរៀបចំបរិស្ថានជុំវិញខ្លួន ដើម្បីបង្កើនការអភិវឌ្ឍភាពឆ្លាតវៃរបស់កូន ដែលមានដូចជា ៖

១ – ហ្វឹកហាត់ខួរក្បាលកូនតាមរយៈការគូររូប ៖ ទោះជាមើលទៅមិនចេញជារូបជារាងអ្វីក៏ដោយ តែការដែលឪពុកម្តាយបបួលកូននិយាយពាក់ព័ន្ធនឹងការគូររូបរបស់កូន នឹងជួយបង្កើនការនឹកស្រមៃរបស់កូនបាន។

២ – រៀបចំកន្លែងអានសៀវភៅ ឬបណ្ណាល័យតូចមួយនៅក្នុងផ្ទះ ៖ ទោះជាកូនកំពុងស្ថិតនៅក្នុងវ័យដែលមិនទាន់ចេះអានក៏ដោយ តែរូបភាពស្អាតៗនៅក្នុងសៀវភៅនឹងជួយជំរុញឱ្យកូនចង់បើកសៀវភៅមើល ឬមិនទេក៏ចង់ឱ្យឪពុកម្តាយអានឱ្យស្តាប់ដែរ។

៣ –​ អានឱ្យកូនស្តាប់ជារៀងរាល់ថ្ងៃ។ ការអានឱ្យកូនស្តាប់មានអត្ថប្រយោជន៍ដ៏ធំធេងដល់កូនរបស់អ្នក វាជួយអភិវឌ្ឍវាក្យសព្ទ និងបញ្ញា ក៏ដូចជា សតិអារម្មណ៍។ នៅពេលកូនរបស់អ្នកមានអាយុគ្រប់គ្រាន់ អនុញ្ញាតឱ្យពួកគេជ្រើសរើសយកអ្វីដើម្បីអានដោយខ្លួនឯង។ ពួកគេនឹងចូលចិត្តទទួលខុសត្រូវនូវអ្វីដែលត្រូវអាន។

៣ – បើកឱកាសឱ្យកូនបានជួបបានឃើញអ្វីដែលប្លែកថ្មី ៖ បានធ្វើកិច្ចការងារដែលសម្បូរបែបច្រើនមុខ។

៤ – បង្រៀនកូនលេងបត់ក្រដាស់ធ្វើជារូប ៖ ក្រៅពីជាការអភិវឌ្ឍសាច់ដុំដៃហើយ នៅជួយអភិវឌ្ឍខួរក្បាលរបស់កូនក្នុងការចេះច្នៃប្រឌិតផ្សេងៗបានទៀតផង។

៥ – ឧស្សាហ៍សួរសំនួរឱ្យកូនបានហ្វឹកហាត់ការគិតស្រមៃ ៖ និងសម្តែងការយល់ឃើញ និងគំនិតយោបល់។

៦​ – និយាយអំពីរឿងនៅក្នុងជីវិតប្រចាំថ្ងៃ។ និយាយអំពីរឿងធម្មតា រឿងប្រចាំថ្ងៃអាចជាមូលដ្ឋានរបស់មនុស្សពេញវ័យ។ សូមចាំថា ការនិយាយនេះ នឹងធ្វើឱ្យកូនក្មេងរៀន និងយល់ដឹងពីពិភពលោក សម្រាប់ពួកគេ រឿងទាំងនោះ ហាក់ដូចជាថ្មីៗ និងគួរឱ្យរំភើបចិត្ដ! ធ្វើរឿងរ៉ាវដូចជាប្រាប់រឿងរ៉ាវអំពីថ្ងៃរបស់អ្នក និងនិយាយអំពីអ្វីដែលអ្នកកំពុងធ្វើនៅពេលទិញទំនិញ ហើយកូនរបស់អ្នកនឹងរៀនដោយមិនដឹងខ្លួន។ សូមសួរសំណួរកូនៗ របស់អ្នកអំពីអារម្មណ៍  យោបល់ និងគំនិតរបស់ពួកគេ។ តាមដានដោយសួរពួកគេថា ហេតុអ្វីបានជាពួកគេគិតបែបនេះ។ ឧទាហរណ៍ អ្នកអាចសួរពួកគេពីសកម្មភាពដែលពួកគេចូលចិត្ត។ បន្ទាប់មកសួរថា “ហេតុអ្វីបាល់ទាត់អ្វីដែលអ្នកចូលចិត្តធ្វើ?”

៧ – បង្ហាត់កូនឱ្យស្គាល់ពីតួលេខ ៖ ហាត់រាប់តាមរយៈវត្ថុរបស់របរដែលមានភាពខុសប្លែកពីគ្នា ទាំងរឿងរូបរាង ពណ៌សម្បុរក្រៅពីនឹងធ្វើឱ្យកូនបានរៀនយល់ដឹងពីភាពខុសប្លែករបស់រូបរាង និងពណ៌សម្បុរហើយនោះ នៅបានធ្វើឱ្យកូនយល់អំពីតួលេខកាន់តែច្រើនឡើងផងដែរ។

៨ – បង្រៀនឱ្យកូនចេះច្នៃបង្កើតរបស់លេង ៖ ដោយយកសម្ភារសល់ពីការប្រើប្រាស់នៅក្នុងផ្ទះ ដូចជា ប្រអប់ទឹកដោះគោស្លឹកឈើ ដបទឹក ឬដុំថ្ម មកកែច្នៃធ្វើជារបស់លេងផ្សេងៗ វិធីនេះនឹងជួយបង្កើនគំនិតច្នៃបង្កើតរបស់កូនបានកាន់តែល្អឡើង។

៩ – ជំរុញឱ្យកូនបានកម្រើកធ្វើចលនាឱ្យច្រើន ៖ ព្រោះនៅពេលរាងកាយមានការធ្វើចលនា នឹងធ្វើឱ្យមានការនាំអុកស៊ីហ្ស៊ែនទៅចិញ្ចឹមកោសិកាខួរក្បាលបានកាន់តែច្រើនឡើង។

បើលោកឪពុកអ្នកម្តាយស្រឡាញ់ និងយកចិត្តទុកដាក់ជំរុញឱ្យកូនបានហ្វឹកហាត់គិតជាញឹកញាប់នោះនឹងជួយឱ្យកូនអភិវឌ្ឍភាពឆ្លាតបានពេញសក្តានុពល៕

ប្រភព៖  wikihow

រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត