ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខជាតិនេះតូចមែនតែវាជាឱសថធម្មជាតិអាចជួយព្យាបាលជំងឺរលាកថ្លើម គ្រុនចាញ់ ក្អកធ្លាក់ឈាម ឈាមច្រមុះ នោមឈាម ឈឺភ្នែក

04-Oct-2019 05:51 PM

រូបភាព


ដោយ: Uddam

ព្យាបាលជំងឺ៖ រលាកថ្លើម គ្រុនចាញ់ ក្អកធ្លាក់ឈាម ឈាមច្រមុះ​ នោមឈាម ឈឺភ្នែក។

ប្រភេទរុក្ខជាតិ៖ ម្ជុលភ្នំ – ចន្ទលភ្នំ – ចន្ទលមេឃ

លក្ខណៈរុក្ខជាតិ៖

-ស្លឹក វាដុះចេញពីថ្នាំង មានទងវែង ដែលមានស្លឹកតែមួយបែកជាបួន កូនស្លឹករាងបីជ្រុង មានរោមតិចៗ

-ដើមតូចៗ វាររាបៗ មានថ្នាំងច្រើន ដុះឫសឆ្មារៗ តាមថ្នាំងនិមួយៗ ដែលមានតួនាទីបឺតយកជីវជាតិចិញ្ចឹមស្លឹក

-មានរសជាតិផ្អែមតិចៗ ធាតុត្រជាក់

កន្លែងដាំដុះ៖ ម្ជុលភ្នំជាទូទៅមានដុះនៅកន្លែងដែលមានទឹករាក់ៗ ដីភក់ៗ ដីស្រែ ឬតាមកន្លែងដែលមានដីសើម។

កំរិត និងរបៀបប្រើប្រាស់៖ លាងទឹកឱ្យស្អាត យកទៅហាលឱ្យស្ងួត ដាំផឹកពី ៩ ទៅ ១៥ក្រាម ក្នុងមួយថ្ងៃ ផឹកធម្មតា៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ