ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសការយកខ្ទឹមសមកធ្វើថ្នាំការពារសត្វល្អិត

12-Dec-2017 10:35 AM

រូបភាព


ដោយ: Uddam

១. សមាសធាតុប្រឆាំងនឹងសត្វល្អិត
ខ្ទឹម ជាពិសេសមើមរបស់វា មានផ្ទុកសមាសសភាព ដែលមានក្លិនឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្ត្ររបស់សត្វល្អិត។


២. ផ្នែកប្រើប្រាស់
– មើម


៣. វិធីផ្សំ និងវិធីប្រើប្រាស់
– បុក ឬ ចិញ្ច្រាំមើមខ្ទឹមចំនួន ៨៥ ក្រាម
– ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា (ប្រេងការ៉ូសែន ឬ ប្រេងរុក្ខជាតិចំណុះ ៥០ មីលីលីត្រ
– រក្សាល្បាយខាងលើ ទុករយៈពេល ២៤ ម៉ោង


– ចាក់ទឹកចំណុះ ៩៥០ មីលីលីត្រ និង ទឹកសាប៊ូ ៥០ មីលីលីត្រចូល កូរល្បាយ រួចរក្សាថ្នាំពុលក្នុងដប។
– យកថ្នាំខាងលើលាយជាមួយទឹកក្នុងកម្រិតទឹកថ្នាំ ១ ភាគ លាយជាមួយទឹកធម្មតា ១៩ ភាគ
– កូរឲ្យសព្វល្អ មុនពេលបាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិតនៅពេលព្រឹក។


៤. ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ដង្កូវរុយ
– ស្រឹង


– ដង្កូវស៊ីញ៉េ
– ដង្កូវស៊ីស្លឹកស្ពៃ
– អណ្ដើកមាស


ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា /សេវាកម្មប្រឹក្សា និងរៀបចំគំរោង