ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីគ្រប់គ្រងសម្ពាធឈាមដោយមិនប្រើថ្នាំ

12-Dec-2017 11:03 AM

រូបភាព


ដោយ: Uddam

+បញ្ចុះទម្ងន់ដែលលើស និង តាមដានទំហំចង្កេះ
-ការបញ្ចុះទម្ងន់ត្រឹមតែ ៤,៥ គក្រ អាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន។
-មនុស្សប្រុសដែលមានរង្វង់ចង្កេះលើសពី ១០២ សម ប្រឈមនឹងការលើសម្ពាធឈាម។
-មនុស្សស្រីដែលមានរង្វង់ចង្កេះលើសពី ៨៩ សម ប្រឈមនឹងការលើសម្ពាធឈាម។


-ទោះបីយ៉ាងណាក៏ដោយ ត្រូវចាំថា តួលេខទាំងនេះ ប្រែប្រួលទៅតាមជាតិសាសន៍។ ដូច្នេះ ត្រូវសួរគ្រូពេទ្យ ដើម្បីកំណត់រង្វង់ចង្កេះដែលផ្តល់សុខភាពសម្រាប់អ្នក។
+ធ្វើលំហាត់ប្រាណទៀតទាត់
-ហាត់ប្រាណទៀងទាត់ បានច្រើនថ្ងៃក្នុងមួយសប្តាហ៍ និង យ៉ាងតិច ៣០នាទី/ថ្ងៃ -អាចជួយបន្ថយសម្ពាធឈាម ពី ៤ ទៅ ៩mm Hg។


-ត្រូវធ្វើឲ្យបានជាប្រចាំ ពីព្រោះបើសិនជាឈប់ធ្វើលំហាត់ប្រាណ -សម្ពាធឈាមរបស់អ្នកនឹងអាចឡើងមកវិញ។
-ប្រភេទលំហាត់ប្រាណល្អបំផុត គឺ ដើរ រត់ក្នុងល្បឿនយឺតៗ ធាក់កង់ និងរាំ។ -ការហ្វឹកហាត់ធ្វើឲ្យសាច់ដុំខ្លាំង ក៏អាចជួយបន្ថយសម្ពាធឈាមដែរ។


+ហូបរបបអាហារដែលមានសុខភាពល្អ
-ការហូបរបបអាហារដែលសំបូរដោយគ្រាប់ធុញ្ញជាតិ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប អាចបញ្ចុះសម្ពាធឈាមបានដល់ ១៤ mm Hg។
-ប៉ូតាស្យូមអាចបន្ថយឥទ្ធិពលរបស់សូដ្យូម ទៅលើសម្ពាធឈាម។ -ប្រភពប៉ូតាស្យូមល្អបំផុត គឺអាហារ ដូចជា ផ្លែឈើ និង បន្លែ។


+បន្ថយសូដ្យូមក្នុងរបបអាហារ
-ការបន្ថយសូដ្យូមក្នុងរបបអាហារតែបន្តិច អាចបន្ថយសម្ពាធឈាមបាន ២ ទៅ ៨ mm Hg។
-ជាទូទៅ ត្រូវកំណត់ជាតិសូដ្យូមឲ្យទាបជាង ២៣០០ មក្រ (១ស្លាបតែ) ក្នុងមួយថ្ងៃ ឬក៏ តិចជាង។

+កំណត់បរិមាណអាល់កុល
-ជាតិអាល់កុលអាចល្អ និង អាចអាក្រក់ចំពោះសុខភាព។
-ក្នុងបរិមាណមួយតិចតួច វាអាចបន្ថយសម្ពាធឈាមបាន ២ ទៅ ៤ mm Hg។
-ប៉ុន្តែបើសិនអ្នកផឹកច្រើនពេក ប្រសិទ្ធភាពការពារត្រូវបានបាត់បង់។

+ឈប់ជក់បារី
-បារីនីមួយដែលអ្នកជក់ បង្កើនសម្ពាធឈាមរបស់អ្នក ច្រើននាទី ក្រោយពេលអ្នកឈប់ជក់។
-ការឈប់ជក់បារី ជួយឲ្យសម្ពាធឈាមរបស់អ្នកត្រឡប់ទៅធម្មតាវិញ។
-អ្នកឈប់ជក់បារី មិនថានៅអាយុណាទេ គឺអាចរស់នៅបានយូរ។


+កាត់បន្ថយការហ្វេ
-កាហ្វេអ៊ីន អាចធ្វើសម្ពាធឈាមឡើង 10 mm Hg ចំពោះអ្នកមិនសូវផឹកការហ្វេ ប៉ុន្តែមានឥទ្ធិពលតិចតួច ឬក៏ មិនមានឥទ្ធិពលខ្លាំងចំពោះអ្នកមានទម្លាប់ផឹកការហ្វេ។
-ទោះបីឥទ្ធិពល នៃការផឹកកាហ្វេជាប្រចាំ ទៅលើសម្ពាធឈាម មិនមានភាពច្បាស់លាស់ក៏ដោយ ប៉ុន្តែលទ្ធភាពធ្វើឲ្យសម្ពាធឈាមឡើងបន្តិចបន្តួច គឺមាន។


-ដើម្បីចង់ដឹង ថាតើកាហ្វេធ្វើឲ្យសម្ពាធឈាមឡើង ឬក៏អត់ ត្រូវវាស់សម្ពាធឈាម ក្នុងកំឡុងពេល ៣០នាទី នៃការផឹកភេសជ្ជៈមានជាតិកាហ្វេ។ បើសិនសម្ពាធឈាមអ្នក ឡើង ៥ ទៅ ១០ mm Hg គឺមានន័យថា សម្ពាធឈាមរបស់អ្នក រងនូវឥទ្ធិពល នៃកាហ្វេអ៊ីន។


+កាត់បន្ថយស្រ្តេស
-ស្រ្តេសរ៉ាំរ៉ៃគឺជាកត្តាចម្បងនាំឲ្យសម្ពាធឈាមឡើង។ ស្រ្តេសម្តងម្កាល ក៏អាចនាំឲ្យសម្ពាធឈាមឡើងដែរ -បើសិនអ្នកដោះស្រាយបញ្ហាស្រ្តេសតាមរយៈការហូបអាហារមិនមានសុខភាព ផឹកស្រា ឬក៏ ជក់បារី។
-ត្រូវគិតអំពីមូលហេតុដែលនាំឲ្យអ្នកស្រ្តេស ដូចជា ការងារ គ្រួសារ បញ្ហាថវិកា ឬក៏ ជម្ងឺ។ ពេលដឹងថាអ្វីនាំឲ្យមានស្រ្តេស ត្រូវគិតគូអំពីរបៀបកំចាត់ចោល ឬក៏ បន្ថយស្រ្តេស។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត