ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
១. ការជ្រើសរើសពូជ
– ជ្រើសរើសយកមើមក្តាតណាដែលធំសម្រាប់ធ្វើពូជ។
២. ការរៀបចំដី
– ភ្ជួរលើកទី១ ដើម្បីកម្ចាត់ស្មៅ
– ភ្ជួរលើកទី២ ៨ថ្ងៃក្រោយភ្ជួរលើកទី១
– រាស់ដីលុបកំចាត់ស្មៅ និងធ្វើឱ្យដីស្មើ។
៣. ការដាំដុះ
– លើករងទទឹង ៥តឹក ចន្លោះពីរងមួយទៅរងមួយ ១ម៉ែត្រ
– ឆូតចង្អូរកណ្តាលរង ឬកាប់រណ្តៅទំហំ ១.៥តឹក ជម្រៅ ២-២.៥តឹក បួនជ្រុង គំលាតរណ្តៅមួយទៅមួយ ៥-៦តឹក
– ដាក់ជី (ជីលាមកសត្វ និងជីកំប៉ុស) រួចលុបវិញ
– ដាក់ដាំក្តាតនៅលើរង ឬរណ្តៅ។
៤. ការថែទាំ និងប្រមូលផល
– ស្រោចទឹកពេលដីស្ងួត
– ជ្រុំគល់ ដកស្មៅ និងការពារសត្វចង្រៃ
– ដាក់ជីអ៊ុយរ៉េ ឬលាមកសត្វរៀងរាល់ ២សប្តាហ៍
– ប្រមូលផលបន្ទាប់ពីដាំបាន៦០ថ្ងៃ។
ប្រភព៖ សៀវភៅបៃតង កសិកម្ម ភាគ១