ឯកសារកសិកម្ម
រូបភាព
តើម្នាស់មួយផ្លែ ដាំវិញ បានតែមួយដើមមែនទេ? តាមពិត ម្នាស់មួយផ្លែ ដាំវិញបានជិត100ដើម។ ថ្ងៃនេះសូមបង្ហាញអំពីវិធីបណ្តុះម្នាស់ ពីគ្រាប់ជូនដល់ពុកម៉ែបងប្អូនដែលជាកសិករ។ បងប្អូនក៏អាច
បណ្តុះ គ្រាប់ ប៉ោម ស៊េរី ទន្លាប់ ស្រការនាគ ទំពាំងបាយជូរ គីវី ឬ គ្រាប់អ្វីផ្សេងទៀតក៏ដោយ សុទ្ធតែអាចបណ្តុះតាមវិធីនេះទាំងអស់។
វិធីបណ្តុះម្នាស់ពីគ្រាប់ ម្នាស់មួយផ្លែបណ្តុះបានជិត១០០ដើម! សូមជួយចែករំលែកដល់ពុកម៉ែបងប្អូនកសិករយើងផង
*វិធីធ្វើ៖
១.ឆ្កឹះយកគ្រាប់ម្នាស់ចេញពីភ្នែកម្នាស់
២.សំដិលហាលក្នុងម្លប់៣ថ្ងៃ ដោយស្រោបស្បៃស្ងួត
៣.បន្ទាប់មកហាលក្រោមពន្លឺថ្ងៃ ១ថ្ងៃ ដោយស្រោបស្បៃស្ងួត
៤.យកក្រដាសអនាម័យក្រាស់ ផ្សើមទឹក រួចដាក់ចូលក្នុងប្រអប់ប្លាស្ទិក ដែលអាចបិតគំរបជិតដោយគ្មានខ្យល់ចូល។
៥.ដាក់តំរៀបគ្រាប់ដាក់លើក្រណាត់ដែលសើមនោះ រួចបិតគំរបអោយជិតខ្យល់
៦.ដាក់ប្រអប់ប្លាស្ទិកនោះ នៅមាត់បង្អួចដែលមានពន្លឺចាំងចូល។
ចំណាំ៖
-រៀងរាល់ ២សប្តាហ៍ម្តង បើកគំរបបន្ថែមទឹក អោយក្រដាសសើមៗ
-១ខែកន្លះ ទៅ ២ខែ ក្រោយមក កូនម្នាស់នឹងដុះចេញជារូបរាង។
-ពេលឃើញថាដុះឬស ទើបយកទៅដាក់ដាំក្នុងថង់បណ្តុះ ដែលមានដី លាយជីកំប៉ុស្ត៍។
សូមបញ្ជាក់ថា ប្រសិនបើមានទឹក អ៊ីដ្រូសែពីរីដុកស៊ីត ដាក់ផ្សើមក្រដាស នោះប្រសិទ្ធិភាពមានកំរិតខ្ពស់។
បាទសូមបញ្ជាក់ថា បណ្តុះ គ្រាប់ ប៉ោម ស៊េរី ទន្លាប់ ស្រការនាគ ទំពាំងបាយជូរ គីវី ឬ គ្រាប់អ្វីផ្សេងទៀតក៏ដោយ សុទ្ធតែអាចបណ្តុះតាមវិធីនេះទាំងអស់។
វីដេអូ
ប្រភព៖ កសិកម្ម កសិឧស្សាហកម្ម និង សិប្បកម្ម (លោក ខាន់ ចន្ធី)