ឯកសារកសិកម្ម
រូបភាព
វិធីដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ជំងឺ ផ្លែស្វាយដែលកើតអុជខ្មៅ រោគ Antracnose! វិធីសាស្រ្តនេះបានសាកល្បង និងបានទទួលជោគជ័យរួចហើយ!
ស៊ែរចែកកសិករយើងបានដឹងផង
ពេលអ្នកសង្កេតឃើញផ្លែស្វាយមានស្នាមអុជខ្មៅៗ ទាំងពេលនៅ ខ្ចី និងទុំ ជួនកាល យើងមើលពីខាងក្រៅ ឃើញ ស្អាត តែខាងក្នុងរលួយ ជួនកាល វាទុំ យើងឃើញមានខ្មៅជាំត្រង់គល់ទង ឬផ្នែកផ្សេងទៀតលើតួផ្លែស្វាយ វាកើតឡើងនៅលើត្រួយស្វាយ ស្លឹកស្វាយ និងក្តឹបស្វាយ ឬស្វាយដែលនៅខ្ចីមិនទាន់ទុំ។ នេះ បញ្ជាក់ថា ស្វាយនេះត្រូវបានឆ្លងរោគ “Antracnose” ។
ដូច្នេះ ខ្ញុំបាទសូមណែនាំរូបមន្តដូចខាងក្រោម៖
ធាតុផ្សំ និងវិធីធ្វើ៖
លាយទឹកអូសាវែល) ម៉ាក “Chlore” មានលក់នៅតាមផ្សារទំនើប និងផ្សារធម្មតា ចំនួន ៥០ សេសេ ជាមួយ ទឹក ២០លីត្រ សំរាប់បាញ់ទៅលើស្វាយ ដែលមានជំងឺនេះ។
វិធីប្រើប្រាស់៖
បាញ់ល្បាយដែលបានលាយ ទៅលើដើមស្វាយទាំងមូល នៅពេលល្ងាចឲ្យបាន ២ដង ក្នុងមួយសប្តាហ៍ រហូតទាល់តែលែងឃើញមានចំណុចខ្មៅៗលើស្លឹក ឬដុំពកៗលើស្លឹកតទៅទៀត។
ក្រៅពីនេះ យើងអាចយកល្បាយរបស់ទឹកលាយជាមួយអូសាវែលនេះ មកជូតផ្លែស្វាយ ដើម្បី សម្លាប់មេរោគ នៅលើសំបកស្វាយ ដោយយកក្រណាត់ជ្រលក់ទឹកល្បាយនេះមកជូតផ្លែស្វាយឲ្យស្អាត មុនពេលដាក់វាបន្ទំ ឬ លាងជាមួយទឹកក្តៅអ៊ុន (៣៨ដឺក្រេ) ជាជំនួសក៏បាន។
ផ្លែស្វាយដែលបានបេះរួចហើយ បើសិនជាមិនអាចលាងជាមួយទឹកក្តៅ យើងអាចប្រើទឹកអូសាវែលលាយជាមួយ ទឹកស្អាត អូសាវែល ១០សេសេ លាយជាមួយទឹកស្អាត ៥០លីត្រ បន្ទាប់មកស្រង់យកមកលាងទឹកស្អាតធម្មតា ទើបជូតឲ្យស្ងួត យកមកដាក់បន្ទំ ដើម្បីកាត់បន្ថយពេលវាទុំស្អុយក្បាល ឬរលួយក្នុង។
អូសាវែល ភាគច្រើនត្រូវបានប្រើសម្រាប់សម្លាប់មេរោគ និងសម្លាប់សត្វល្អិត ប៉ុន្តែវាត្រូវបានគេសាកល្បង យកមកប្រើ ដើម្បីកំចាត់ជំងឺនេះ នៅលើស្វាយដែលមានបញ្ហាបានទទួលជោគជ័យរួចហើយនៅប្រទេសហ្វីលីពីន។ ដូច្នេះ ការប្រើ វិធីនេះសម្រាប់កំចាត់រោគស្វាយនៅប្រទេសកម្ពុជា ក៏អាចទទួលបានប្រសិទ្ធភាពដូចគ្នា ព្រោះ អាកាសធាតុនៅប្រទេសហ្វីលីពីន និងប្រទេសកម្ពុជាមិនមានអ្វីខុសគ្នានោះឡើយ។
ការយកអូសាវែលមកប្រើដើម្បីកំចាត់មេរោគរបស់ស្វាយ មានសុវត្ថិភាពជាងការប្រើថ្នាំពុល។
ជាចុងក្រោយ សូមសង្កេតមើលមែកស្វាយណាដែលសង្ស័យថាមានបញ្ហា ដូចជាមានអុជខ្មៅលើស្លឹក ត្រួយប្រែជាលឿង ត្រួយ ក្រៀម រួចស្វិត ហើយជ្រុះស្លឹក ឬមានភាពក្រិនស្លឹករួញក្តោប រួចជ្រុះទាំងអស់នេះ គឺជា សញ្ញា បង្ហាញថាស្វាយនោះកំពុងឆ្លងជំងឺ ឬមានសត្វល្អិតយាយី។
បើសិនជាមានការខូចខាតខ្លាំងទៅលើការលូតលាស់របស់ស្វាយ គេគួរតែកាត់មែកស្វាយចោលខ្លះ ជាពិសេសមែក ណាដែលមានបញ្ហាធ្ងន់ធ្ងរ ដើម្បីឲ្យវាលាស់ត្រួយថ្មីជំនួសវិញ។