ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ថ្នាំធម្មជាតិសម្រាប់ព្យាបាលគោហើមពោះ និងទល់លាមក មានប្រសិទ្ធភាពណាស់!

02-Mar-2018 01:02 PM

រូបភាព


ដោយ: Uddam

រោគសញ្ញាគោហើមពោះ និងទល់លាមក៖
-ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។


វត្ថុធាតុដើម និងសម្ភារ៖
– សាច់ជូរសប៉ុនមេដៃ (សាច់ជូរសំរាប់កូរទឹកថ្លា)
– ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ
– ទឹក ១លីត្រ


– ស្បៃច្រោះ
– ត្បាល់បុកថ្នាំ។


វិធីធ្វើ ៖
– បុកស្លឹកម្រេះព្រៅឱ្យម៉ដ្ឋ រួចចាក់ទឹកប្រហែល១លីត្រចូលច្របាច់ជាមួយស្លឹកម្រេះព្រៅឱ្យសព្វ
– យកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឱ្យរលាយ។
– យកស្បៃច្រោះឱ្យស្អាត ហើយចាក់ចូលទៅក្នុងដប។
វិធីប្រើប្រាស់៖


– ច្រកទឹកថ្នាំឱ្យគោផឹកភ្លាមៗ ដោយច្រកម្តងឱ្យអស់
– មិនអាចរក្សាទុកទឹកថ្នាំនេះឱ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាព
– ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ
– ២-៣ថ្ងៃក្រោយច្រកថ្នាំគោរួច គោនឹងបានជាសះស្បើយ។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។