ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

តើត្រូវធ្វើដូចម្តេចដើម្បីជួយកូនតូចរបស់លោកអ្នកពេលមានហូរឈាមច្រមុះ?

19-Mar-2018 09:09 AM

រូបភាព


ដោយ: Uddam

ឈាមហូរចេញពីរន្ធច្រមុះ ឬឈាមច្រមុះតែងតែកើតឡើងចំពោះក្មេង គ្រាដែលការហូរឈាមចេញពីប្រមុះបែបនេះមើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះឡើយ។
ការសិក្សាមួយបានបង្ហាញថា ក្មេងៗដែលមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាមរត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមកពីការចូលចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈចេញអាកាសធាតុក្តៅខ្លាំងផងដែរ។
ប៉ុន្តែវាក៏ជារឿងគួរឱ្យភ័យខ្លាចដោយកម្រដែលបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតនោះ។ ភាគច្រើនបំផុតយើងអាចនឹងបញ្ឈប់ការហូរឈាមនេះដោយខ្លួនឯងបាន ឬលោកអ្នកអាចជួយពួកគេបានយ៉ាងងាយស្រួលនៅក្នុងផ្ទះមិនចាំបាច់ឱ្យគ្រូពេទ្យជួយ។


តើត្រូវធ្វើដូចម្ដេច?
១- ត្រូវឱ្យកូនរបស់អ្នកនៅស្ងៀមមួយកន្លែង
២- ឱ្យកូនរបស់អ្នកអង្គុយលើកៅអីឬភ្លៅបន្ទាប់មកឱនក្បាលរបស់គេទៅមុខបន្តិច។
៣-ហាមដាច់ខាតមិនឱ្យកូនអ្នកងើយក្បាលព្រោះឈាមច្រមុះអាចហូរចូលទៅផ្នែកខាងក្នុងបំពង់ខ្យល់បណ្ដាលឱ្យស្ទះខ្យល់ដកដង្ហើមនិងបំពង់ចំណីអាហារអាចមានអាការៈក្អួតចង្អោរ ក្អក។


៤- យកម្រាមដៃ២ទប់ច្រមុះកូនរបស់លោកអ្នករយៈពេល៥-១០នាទីរួចប្រាប់គេឱ្យដកដង្ហើមតាមមាត់ ប្រសិនបើអ្នកបញ្ឈប់ឆាប់រហ័សពេកការឈាមច្រមុះអាចនឹងហូរម្តងទៀត។
៥- ចូរឱ្យកូនរបស់អ្នកសម្រាក់មួយសន្ទុះបន្ទាប់ពីហូរឈាមច្រមុះរូចប្រាប់គេកុំឱ្យលេង ឬរុកច្រមុះទៀត។

លោកអ្នកគួរទៅជួបគ្រូពេទ្យភ្លាមប្រសិនបើ ៖
១-តែងតែហូរឈាមច្រមុះជាប់លាប់
២-ក្មេងលេងឬដាក់វត្ថុនៅក្នុងច្រមុះរបស់វា
៣-ងាយនឹងជាំឈាមលើផ្ទៃមុខ


៤-មានការហូរឈាមយ៉ាងខ្លាំងពីរបួសនិងហូរឈាមតាមកន្លែងមួយផ្សេងទៀតដូចជាអញ្ចាញធ្មេញជាដើម

៥-កំឡុងពេលថ្មីៗនេះកូនរបស់អ្នកមានប្រើប្រាស់ថ្នាំមួយចំនួន
៦-បើការហូរឈាមធ្ងន់ធ្ងរគឺធ្វើឱ្យវិលមុខនិងខ្សោយនិង
៧-មានដួលបោកក្បាល។


មាតាបិតាគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នខ្ពង់ចំពោះកូនតូចរបស់លោកអ្នកប្រសិនបើយល់ថាអាចបង្កគ្រោះថ្នាក់ដល់ជីវិតគួរគប្បីបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត៕