ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ស្រស់ស្រូប​​អាហារ​​ពេល​ព្រឹក​​ប៉ុន្មាន​​គ្រប់គ្រាន់​?

27-Mar-2018 05:58 PM

រូបភាព


ដោយ: Uddam


អាហារ​ពេលព្រឹក​គឺ​ល្អ​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​យើង​ក្រោក​យឺត​ហើយ ៣ ម៉ោង​ក្រោយ​ទើប​បាន​ហូប​អាហារ​ពេលព្រឹក​នោះ តើ​នៅ​មាន​ប្រសិទ្ធភាព​ទៀត​ទេ? ឬ បើ​ល្អ​ជាង​នេះ យើង​ហូប​អ្វី​បន្តិច​នៅ​ពេល​ក្រោក​ពី​ដំណេក?

ដំណោះស្រាយ៖
អាហារ​ពេលព្រឹក គឺ​សំខាន់​ណាស់​សម្រាប់​ខួរក្បាល និង​រាងកាយ។ អាហារ​ពេលព្រឹក​មួយ​ពេល​ដែល​គ្រប់គ្រាន់ នឹង​ផ្ដល់​ថាមពល​ដល់​ខួរក្បាល​អាច​​ជួយ​ឲ្យ​យើង​បាន​ឆ្លាតវៃ​ជាង។ ទទួលទាន​អាហារ​ពេលព្រឹក គឺ​ជួយ​ឲ្យ​កូឡេស្តេរ៉ូល​មាន​ចំនួន​ល្អ ព្រមទាំង​ជួយ​សម្រួល​បរិមាណ​អាហារ​ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​មួយ​ថ្ងៃ​ពេញ។ មនុស្ស​ដែល​មិន​ហូប​អាហារ​ពេលព្រឹក នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទម្ងន់​ ឬ ធាត់​ខ្លាំង។
អាហារ​ពេលព្រឹក​គឺ​ជា​អាហារ​ដែល​អ្នក​ទទួលទាន​ដំបូង​បំផុត​ក្នុង​មួយ​ថ្ងៃ បើ​ទោះ​ជា​យើង​ហូប​អាហារ​ពេល​ល្ងាច​មុន​នេះ ៨ ឬ​១៥​ម៉ោង​ក៏ដោយ។
មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​អាច​ចលនា ឬ ធ្វើ​ការ​បាន ១២​ម៉ោង ឬ ច្រើន​ជាង​នេះ នៅ​ពេល​យប់​មិន​បាន​ហូប​អ្វី​ទាំង​អស់​នោះ គឺ​ដោយសារ​រាង​កាយ​យើង​កំពុង​ប្រើប្រាស់​ថាមពល​តិច ដោយ​ដេក ឬ​​អនុវត្ត​ការងារ​ដែល​ត្រូវ​អង្គុយ​ធ្វើ។ កោសិកា​ទាំងឡាយ​​តែង​ធ្វើការ ទោះ​ជា​កំពុង​ដេកលក់​ស្កប់​​ក៏ដោយ​ ដូច្នេះ​រាងកាយ​នៅ​តែ​ប្រើប្រាស់​ថាមពល។ ប៉ុន្តែ​ពេល​នេះ​រាងកាយ​អាច​ប្រើប្រាស់​នូវ​ចំនួន​ជាតិ​ធាត់​ដែល​បាន​ស្តុក​ទុក ព្រមទាំង​ជាតិ​ក្លីកូហ្សែន (Glycogen) ដែល​មាន​ក្នុង​ថ្លើម​ផង​ដែរ។ នៅ​ពេល​ព្រឹក បន្ទាប់ពី​មិន​បាន​ហូប​អ្វី​មួយ​យប់​នោះ ជាតិ​ក្លីកូហ្សែន​ក្នុង​​ថ្លើម នឹង​នៅ​សល់​ជាតិ​ជាង​ធម្មតា។ ទទួលទាន​អាហារ​ពេលព្រឹក​វា​នឹង​បង្កើត​ឡើង​វិញ​នូវ​សារជាតិ​ទាំង​នេះ។
មនុស្ស​មួយ​ចំនួន​មិន​ហូប​អាហារ​ពេលព្រឹក​ តែ​មាន​អារម្មណ៍​ហេវ។​ ប៉ុន្តែ​បែបនេះ​វា​នឹង​ប្រើប្រាស់​ជាតិ​ក្លីកូហ្សែន​ក្នុង​ថ្លើម ហើយ​បើ​ជាតិ​ក្លីកូហ្សែន​អស់​នោះ វា​ងាយ​នឹង​បណ្ដាល​ឲ្យ​កើត​អាការ​ហេវហត់​បណ្ដាល​ឲ្យ​រាងកាយ​ត្រូវ​ទាមទារ​ការ​ផ្គត់ផ្គង់​ថាមពល​ឆាប់​ជាង​ធម្មតា​ដើម្បី​ឲ្យ​បាត់​ឃ្លាន។ ពេល​យើង​កំពុង​ឃ្លាន​ល្អ​បំផុត​គឺ​ត្រូវ​រក​អាហារ​មក​ទទួល​ទាន។ យើង​មាន​អារម្មណ៍​ថា​មិន​ឃ្លាន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​មិន​ត្រូវ​ការ​អាហារ​ពេលព្រឹក​ទេ ឬ​ថា​ការ​ហូប​អាហារ​ពេលព្រឹក គឺ​មិន​មាន​ប្រយោជន៍​នោះ​​ក៏​មិន​ចង់​ដែរ។យើង​អាច​ប្រើ​កម្លាំង​បាន​រយៈពេល​ប៉ុនណា គឺ​អាស្រ័យ​លើ​ពេល​វេលា​ដែល​យើង​ហូប​លើក​ចុងក្រោយ និង​ចំនួន​អាហារ​ដែល​បាន​ទទួលទាន ព្រមទាំង​ការ​បញ្ចេញ​កម្លាំង​ដល់​កម្រិត​ណា។ ចំពោះ​មូលដ្ឋាន​ពេល​ល្ងាច​របស់​យើង​កាន់​តែ​វែង ឬ​យើង​ប្រើ​កម្លាំង​កាន់តែ​ច្រើន​នោះ រាងកាយ​នឹង​ត្រូវ​ការ​ថាមពល​កាឡូរី​កាន់​តែ​ឆាប់។
អាហារ​ស្រាលៗ​ដែល​មាន​ផ្លែឈើ ទឹកដោះគោ​ជូរ ទឹក​ផ្លែឈើ នឹង​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ថ្មី។ បើ​យើង​មិន​មាន​ពេល​ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក ឬ​អាហារ​លឿន​ដូច​នំ​ប៊័រ​សណ្ដែក​អាំង​ជាដើម​នោះ​យើង​អាច​យក​អាហារ (ហូប​ភ្លាមៗ​បាន) ដាក់​ហូប​តិចៗ​ពេល​ជិះ​រថយន្ត​ជាដើម៕