ចំណេះដឹងទូទៅ
រូបភាព
ផ្លែទាបបារាំងសម្បូរទៅដោយជាតិសរសៃ និងវីតាមីន។ ជាតិសរសៃដែលមានក្នុងផ្លែទាបបារាំងមានរហូតដល់ ៣,៣ ក្រាមក្នុងផ្លែទាបបារាំងចំនួន ១០០ ក្រាម។ ការទទួលទានសាច់ទាបបារាំង ១០០ ក្រាមអាចទទួលបានជាតិសរសៃដែលត្រូវការជាប្រចាំថ្ងៃរហូតដល់ ១៣ ភាគរយ។ វីតាមីន គឺជារបស់ចំបងបំផុតដែលមានក្នុងផ្លែទាបបារាំង ជាពិសេសវីតាមីន C។ វាមានរហូតដល់ទៅ ២០ មីលីក្រាមក្នុងចំនួនផ្លែនេះ ១០០ ក្រាម។
ជាតិសរសៃ គឺជារបស់ដ៏ល្អបំផុតសម្រាប់ជំនួយដល់ការរំលាយអាហារ និងបញ្ចេញជាតិពុល ចំណែកឯវីតាមីន C វិញ គឺជាអង់ទីអុកស៊ីដង់ដែលមានមុខងារយ៉ាងល្អក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ និងបន្ថយដំណើរនៃការចាស់ទៅតាមអាយុ។ ផ្លែទាបបារាំងមានជាតិខ្លាញ់តិចតួចបំផុត ដូច្នេះ វាល្អចំពោះសុខភាពណាស់។
ផ្លែទាបបារាំងក៏ផ្ទុកទៅដោយជាតិផូស្វ័រ ២៧ មីលីក្រាម និងកាល់ស្យូម ១៤ មីលីក្រាម ក្នុងចំនួនផ្លែនេះ ១០០ ក្រាម។ ជាតិរ៉ែទាំងពីរមុខនេះមានសារៈសំខាន់សម្រាប់ការបង្កើតកំហាប់ឆ្អឹង និងធ្វើអោយឆ្អឹងរឹងមាំ ព្រមទាំងបង្ការជំងឺពុកឆ្អឹងបានទៀតផង។ ទាបបារាំងផ្ទុកជាតិសូដ្យូមតិច (១៤ មីលីក្រាមក្នុងមួយ ១០០ក្រាម) តែប៉ូតាស្យូមច្រើន (២៧៨ មីលីក្រាមក្នុង ១០០ក្រាម)។ កាលណាទទួលទានជាតិប៉ូតាស្យូមកាន់តែច្រើន គឺល្អបំផុតសម្រាប់ការបង្ការជំងឺលើសសម្ពាធឈាម៕