ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាស្ត្រក្នុងការយកល្ហុងមកប្រើប្រាស់សម្រាប់ធ្វើថ្នាំប្រឆាំងសត្វល្អិត

05-Apr-2018 11:33 AM

រូបភាព


ដោយ: Uddam

សមាសធាតុប្រឆាំងនឹងសត្វល្អិតស្លឹក និងផ្លែល្ហុងខ្ចី មានផ្ទុកសមាសភាព alkaloids, papain and cyanogenic glycosides ដែលអាចកម្ចាត់ និងបណ្ដេញសត្វល្អិត និងពពួកមីក្រូសរីរាង្គ។
* ផ្នែកប្រើប្រាស់៖
– ស្លឹក

– គ្រាប់

– ផ្លែខ្ចី។

* វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ៖
– ហាន់ស្លឹកល្ហុង ១គីឡូក្រាមឲ្យល្អិត
– ត្រាំជាមួយទឹក ១លីត្រ ទុករយៈពេល ១យប់
– ច្របាច់ និង ច្រោះដោយប្រើស្បៃ

– យកទឹកថ្នាំដែលបានទាំងអស់លាយជាមួយទឹក ឬទឹកសាប៊ូម្សៅ ៤លីត្រ (សាប៊ូម្សៅប្រមាណ១ក្តាប់ដៃល្មម)
– ប្រើជាមួយទឹកសាប៊ូមានប្រសិទ្ធភាពជាងទឹកធម្មតា
– បាញ់ ឬស្រោចទៅលើសត្វល្អិតដែលបំផ្លាញដំណាំ។

* ប្រសិទ្ធភាពលើសត្វល្អិត៖
– ដង្កូវ
– ទ្រីប

– ពពួកណេម៉ាតូត
– ប៉ារ៉ាស៊ី

– ពពួកផ្សិត
– មីក្រូសរីរាង្គ។

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគម្រោង