ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ឈឺក្បាលបែបណាធ្ងន់ធ្ងរហើយត្រូវសង្គ្រោះបន្ទាន់?

24-Apr-2018 04:30 PM

រូបភាព


ដោយ: Uddam

ក្នុងករណីភាគច្រើន ការឈឺក្បាលមិនមែនជាសញ្ញាមួយនៃបញ្ហាធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែអ្វី ដែលកម្រនោះគឺថា វាអាចជាអាការៈមួយនៃជំងឺផ្សេងដូចជា ដាច់សរសៃឈាមខួរក្បាល រលាកស្រោមខួរក្បាល ឬដុំសាច់ក្នុងខួរក្បាល។ ការឈឺក្បាលទំនងជាមានលក្ខណៈធ្ងន់ធ្ងរបើសិនជា៖
– កើតឡើងភ្លាមៗ និងធ្ងន់ធ្ងរ ដែលមិនធ្លាប់ជួបពីមុនមក
– មិនបាត់ទៅវិញ និងកាន់តែធ្ងន់ទៅៗ
– កើតឡើងក្រោយពីមានរបួសនៅក្បាល
– កើតឡើងភ្លាមៗតាមរយៈការក្អក សើច កណ្តាស ផ្លាស់ប្តូរជំហរ ឬធ្វើការងារខ្លាំង
– មានអាការៈដែលបញ្ជាក់អំពីបញ្ហានៅខួរក្បាល ឬប្រព័ន្ធសរសៃប្រសាទដូចជា ខ្សោយ និយាយឡុលៗ វង្វេងវង្វាន់ បាត់បង់ការចងចាំ និងងងុយគេង។
– មានអាការៈបន្ថែមដូចជា ក្តៅខ្លួន រឹងក ឡើងកន្ទួលលើស្បែក ឈឺនៅថ្គាមពេលកំពុងទំពារអាហារ មានបញ្ហាក្នុងការមើលឃើញ ឈឺនៅស្បែកក្បាល ឈឺកាន់តែខ្លាំង និងក្រហមក្នុងភ្នែកមួយចំហៀង។ បើសិនជាអ្នកបារម្ភថាការឈឺក្បាលអ្នកអាចជារឿងធ្ងន់ធ្ងរ គួរតែទាក់ទងទៅគ្រូពេទ្យភ្លាមដើម្បីទទួលបានដំបូន្មាន៕