ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

មូលហេតុញឹកញាប់ដែលធ្វើអោយអ្នកឈឺទ្រូង

24-Apr-2018 04:54 PM

រូបភាព


ដោយ: Uddam

ការ​ឈឺទ្រូង​ភាគច្រើន​មិនមែន​ទាក់ទង​នឹង​បេះដូង​ទេ ហើយ​ក៏​មិនមែន​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដែរ​។ មូលហេតុ​ញឹកញាប់​មួយចំនួន​នៃ​ការ​ឈឺទ្រូង​នោះ​មានដូចជា​៖ – ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក​
– ការឈឺ​សាច់ដុំ​នៅ​ដើមទ្រូង​
– រលាក​សន្លាក់​ឆ្អឹងខ្ចី​
– ការ​ថប់​អារម្មណ៍ ឬ​ភ័យ​អ្វីមួយ​ខ្លាំង​
– មាន​ជំងឺ​សួត​ដូចជា រលាក​សួត ឬ​រលាក​ស្រោម​សួត​ ​មូលហេតុ​ផ្សេងៗ​ទៀត​នៃ​ការ​ឈឺទ្រូង​ដែរ​នោះ​មានដូចជា​៖
– ជំងឺ​រើម​
– រលាក​សុដន់​
– រលាក​ថង់ទឹកប្រមាត់​ស្រួចស្រាវ​
– ដំបៅ​ក្រពះ​
– ជំងឺ​ស្ទះ​កំណក​ឈាម​ក្នុង​សួត​
– ជំងឺ​រលាក​ស្រោម​បេះដូង​​​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី សូម​ទាក់ទង​លេខ​សង្គ្រោះបន្ទាន់​ភ្លាម​បើសិនជា​អ្នក​ស្រាប់តែ​មាន​អា​ការៈឈឺ​ទ្រូង​ខ្លាំង​ក្លា​ភ្លាមៗ ជាពិសេស​បើសិនជា​ការ​ឈឺទ្រូង​នោះ​មាន​លក្ខណៈ​ដូច​ខាងក្រោម​៖
– មាន​អារម្មណ៍​ថា​ធ្ងន់ៗ មាន​អ្វី​សង្កត់ ឬ​តឹង​ក្នុង​ទ្រូង​
– យូរ​ជាង ១៥​នាទី​
– ការឈឺចាប់​រាលដាល​ទៅ​ដៃ ខ្នង ឬ​ថ្គាម​
– កើត​មាន​អា​ការៈបន្ថែម​ទៀត​ជាមួយ​គ្នា​ដូចជា ពិបាក​ដកដង្ហើម ចង្អោ​រ បែក​ញើស ឬ​ក្អកមាន​ឈាម​៕​