ចំណេះដឹងទូទៅ
រូបភាព
ជំងឺផ្តាសាយ គឺជាជំងឺដែលកើតឡើងញឹកញាប់បំផុតនៅលើពិភពលោក ហើយវាគឺជាមូលហេតុនាំមុខគេនៃការមកជួបគ្រូពេទ្យ និងខកខានថ្ងៃសិក្សា និងការងារ។ជំងឺផ្តាសាយ ភាគច្រើនវានឹងជាវិញដោយខ្លួនឯង ហើយមិនចាំបាច់មានការព្យាបាលណាមួយនោះឡើយ។ជំងឺផ្តាសាយ ជាធម្មតាមានរយៈពេលពី ៣ ទៅ ៧ ថ្ងៃ ប៉ុន្តែជួនកាលវាអាចអូសបន្លាយរយៈពេល ២ សប្តាហ៍។ ប្រសិនបើអ្នកស្ថិតក្រោមឥទ្ធិពលនៃជំងឺនេះយូរជាងនេះ វាអាចបណ្តាលមកពីហេតុផលទាំងនេះហើយ ទើបអ្នកមិនងាយជាបែបនេះ។
ហេតុផលទាំង ៦ នោះមានដូចជា ៖
១. អ្នកសម្រាកមិនបានគ្រប់គ្រាន់ទេ
២. អ្នកញ៉ាំទឹកតិចពេក ឬខ្សោះជាតិទឹក
៣. អ្នកមានតានតឹងក្នុងអារម្មណ៍
៤. អ្នកកំពុងព្យាបាលជំងឺខុសឆ្គងណាមួយ
៥. អ្នកកំពុងយល់ច្រឡំ ឬធ្វើរឿងខុសឆ្គងជាច្រើនជុំវិញជំងឺផ្តាសាយរបស់អ្នក
៦. អ្នកនៅតែហាត់ប្រាណ ឬធ្វើការខ្លាំង។
ស្ថិតក្នុងករណីបែបនេះ (ឈឺផ្តាសាយ) អ្នកគួរមានថ្នាំសង្កូវប្រចាំគ្រួសារ សម្រាប់ដោះស្រាយផលវិបាកនៃជំងឺផ្តាយសាយឲ្យបានទាន់ពេលវេលា និងកុំឲ្យខាតការងារធំ។