ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ពេលណាដែលសង្ស័យថាអ្នកមានជំងឺអ៊ុតស្វាយ?

27-Apr-2018 02:40 PM

រូបភាព


ដោយ: Uddam

ជំងឺអ៊ុតស្វាយគឺងាយស្រួលកត់សម្គាល់ខ្លាំងណាស់តាមរយ:ការពិនិត្យមើលទៅលកន្ទួលនៅលើស្បែក។ ក្រៅពីនេះ សញ្ញាផ្សេងៗទៀតប្រហែលជាមានរយៈពេលមួយ

ទៅពីរថ្ងៃមុនពេលចេញកន្ទួលដូចជា៖
-ក្តៅខ្លួន  មិនឃ្លានអាហារ ឈឺក្បាល អស់កម្លាំង និងមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន
នៅពេលជំងឺអ៊ុតស្វាយចេញកន្ទួលរបស់វាហើយ វានឹងត្រូវឆ្លងកាត់បីដំណាក់កាលទៀត៖
-ឡើងកន្ទួលពណ៌ផ្កាឈូក ឬក្រហម ដែលអាចបែកបាន
-ជាតិទឹកនឹងកើតមាននៅក្នុងកន្ទួលនោះក្លាយទៅជាពងបែករយៈពេលមួយថ្ងៃមុនពេលវាបែក
-ក្រោយពេលពងទឹកនោះបែកហើយ វានឹងទៅជាគ្រាម ហើយក៏ត្រូវចំណាយពេលច្រើនដើម្បីអោយជាវិញដែរ។
ដូច្នេះដំណាក់កាលកន្ទួលទាំងបីនេះ (កន្ទួល, ពងបែក និងដំបៅដោយសារពងបែក) កើតមានក្នុងពេលតែមួយនៅថ្ងៃទីពីរនៃការចេញកន្ទួល។

អ្នកជំងឺអាចចម្លងវីរុសប្រភេទនេះទៅអោយអ្នកដទៃបានក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញកន្ទួល។ជាទូទៅជំងឺនេះកើតមានជាលក្ខណៈតិចតួចចំពោះក្មេងមានសុខភាពល្អ។ ចំពោះករណីធ្ងន់ធ្ងរវិញ កន្ទួលរមាស់អាចនឹងរាលដាលពេញខ្លួន ហើយដំបៅអាចនឹងកើតក្នុងបំពង់ក,ភ្នែក និងកន្លែងដែលមានសំណើមដូចជា បង្ហួរនោម, រន្ធគូថ និងទ្វារមាស៕អត្ថបទដោយ៖អ៊ាង សុផល្លែត