ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើពងទាចៀនត្រីប្រម៉ាជាមួយសាច់ជ្រូកចិញ្រ្ចាំ!

09-May-2018 11:10 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ពងទា ២គ្រាប់

– ត្រីប្រម៉ាចិញ្ច្រាំ ៥០ក្រាម

– សាច់ជ្រូកចិញ្ច្រាំ ៥០ក្រាម

– ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ

– ទឹកត្រី ស្ករស មួយមុខ ១ស្លាបព្រាបាយ និងម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

– ម្ទេសហាន់ (ដាក់ក៏បានមិនដាក់ក៏បានតាមចំណងចំណូលចិត្ត)

– បន្លែអន្លក់មាន ការ៉ុត ត្រសក់ ស្វាយខ្ចី សណ្តែកកួរ ស្ពែក្តោប… (តាមចំណងចំណូលចិត្ត)

វិធីធ្វើ៖

១.គោះពងទាដាក់ចានវាយចូលគ្នា រួចដាក់សាច់ជ្រូកចិញ្ច្រាំ និងត្រីប្រម៉ាចិញ្ច្រាំចូលគ្នាច្របល់ឲ្យសព្វ បន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំ ទឹកត្រី ស្ករស និងម្សៅស៊ុបចូលគ្នាច្របល់ឲ្យសព្វ (ភ្លក់មើលល្មមតាមចំណងចំណូលចិត្ត) រួចដាក់ម្ទេសហាន់ចូល

 

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ចៀនពងទាក្រឡុកជាមួយត្រីប្រម៉ាចូល ចៀនឲ្យក្រៀមល្មមទាំងសងខាង ហើយដួសដាក់ចាន

 

៣.រៀបបន្លែអន្លក់សម្រាប់ញ៉ាំផ្ទាប់គ្នាជាមួយគ្នាហើយជាការស្រេច។

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត