ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

បញ្ហាអាចកើតឡើងនៅពេលអ្នកមិនជូតញើសរបស់អ្នកចេញពីរៀងកាយ!

10-May-2018 12:20 PM

រូបភាព


ដោយ: Uddam

ញើស​គឺ ជា​ដំណើរការ​ធម្មតា​នៃ​រាង​កាយ​មាន​តួនាទី​ជា​ប្រព័ន្ធ​ត្រជាក់​ពី​ធម្មជាតិសម្រាប់​រាង​កាយ។ ក្រៅពី​នេះ ការ​បែក​ញើស​​មាន​សារសំខាន់​សម្រាប់​ដំណើរការ​បញ្ចេញ​ជាតិពុល​ពី​រាង​កាយ។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា បញ្ហា​អ្វី​នឹង​កើត​មាន​ឡើង​ប្រ​សិន​បើ​អ្នក​មិន​រក្សាខ្លួន​អ្នក​ឱ្យ​ស្អាត​ដោយ​ការ​ជូត​ញើស​ចេញ? អត្ថបទ​ខាងក្រោម​នឹង​ប្រាប់​អ្នក​ពី​បញ្ហា​ដែល​អាច​កើត​មាន​​ឡើង​​នៅ​ពេល​ដែល​អ្នក​មិន​ជូត​ញើស​ចេញ​ឲ្យ​បាន​ស្អាត។

-​ស្បែក​ឡើង​កន្ទួល ការ​បែកញើស​ច្រើន​នៅ​លើ​រាង​កាយ​អាច​បណ្តាល​ឱ្យ​រលាក​ដល់​ស្បែក។ វា​នឹង​នាំ​ឱ្យ​មាន​កន្ទួល​រមាស់ អម​ដោយ​ការ​ឈឺ​លើ​ស្បែក​។ ប្រសិនបើ​អ្នក​មិន​ជូត​ញើស​របស់​អ្នក​ចេញពី​រាង​កាយ បាក់តេរី និង​ពពួក​ផ្សិត​នៅ​ក្នុង​បរិយាកាស​នឹង​មក​ជាប់​នឹង​ញើស វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​អា​លែ​ក​ស៊ី​ស្បែក។

-​កើត​មុន​លើ​រាង​កាយ ប្រសិនបើ​អ្នក​ស្លៀក​សម្លៀក​បំពាក់​ពោរពេញ​ទៅ​ដោយ​ញើស​កខ្វក់​របស់​អ្នក​រយៈពេល​យូរ​ពេក ភាព​​​​កខ្វក់​កាន់តែ​ច្រើន​នឹង​កកកុញ​នៅ​លើ​ស្បែក​របស់​អ្នក។ វា​នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​លើ​ស្បែក​។ ការ​ស្ទះ​រន្ធ​ញើស​គឺជា​មូល​ហេតុ​​ទូទៅ​បំផុត​នៃ​ការ​កើត​មុន​លើ​រាង​កាយ​។

-​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក ផ្សិត​មាន​វត្ត​មាននៅ​លើ​រាង​កាយ​របស់​អ្នក​គ្រប់កន្លែង។ ប៉ុន្តែ​នៅ​ពេល​ដែល​វាទ​ទួល​បាន​ភាព​អំណោយផល​ច្រើន​ទៀត​ដូច​ជា​កន្លែង​កក់ក្តៅ និង​សម្បូរ​ញើស វា​នឹង​កើន​ចំនួន​ច្រើន​។ វា​នេះ​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ឈឺចាប់ និង​រមាស់​ស្បែក។

-​ក្លិន​ខ្លួន​អាក្រក់ រាង​កាយ​ដែល​សម្បូរ​ញើស​នឹង​ផ្តល់​នូវ​បរិស្ថាន​ក្តៅ ហើយ​សើម​សម្រាប់​បាក់តេរី​ក្នុង​ការ​រស់នៅ។ បាក់​តេរី​​ដែល​ស្អុយរលួយ​នៅ​ក្នុង​ញើស​នឹង​ធ្វើ​ឲ្យ​ក្លិន​ខ្លួន​របស់​អ្នកមាន​ក្លិន​អាក្រក់​ខ្លាំង​ជាង​ធម្មតា​។ កម្រិត​នៃ​ក្លិនស្អុយ​នេះ​នឹង​ប្រែ​ប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់៕អត្ថបទដោយ៖អ៊ាង សុផល្លែត