គ្មាន
រូបភាព
ការរក្សាកម្រិតជាតិស្ករក្នុងឈាមគឺមានសារៈសំខាន់ណាស់។ ការទទួលទានអាហារកែច្នៃអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ខណៈដែលការទទួលទានអាហារស្រស់ៗជួយទ្រទ្រង់កម្រិតជាតិស្ករក្នុងឈាមឲ្យមានសុខភាពល្អ។
ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងទេថាអ្វីជាជាតិស្ករក្នុងឈាមនោះ? ហើយតើហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់សុខភាពរាងកាយទាំងមូលនោះ? ខាងក្រោមនេះគឺជាកត្តាទាំង៤យ៉ាងដែលអ្នកគួរដឹងអំពីកម្រិតជាតិស្ករក្នុងឈាម៖
១- កម្រិតជាតិស្ករក្នុងឈាមមានមានសារៈសំខាន់សម្រាប់រាងកាយ
ជាតិស្ករក្នុងឈាមត្រូវគេស្គាល់ថាជាគ្លុយកូស៖ គឺជាជាតិស្ករដែលរាងកាយចម្រាញ់ពីចំណីអាហារដែលយើងបានបរិភោគ។ ឈាមស្ករគ្លុយកូសផ្គត់ផ្គង់ថាមពលដល់កោសិការាងកាយ។ ដើម្បីទ្រទ្រង់ប្រព័ន្ធមុខងារជាច្រើនរបស់រាងកាយ ដូចនេះគឺសំខាន់ណាស់ក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឲ្យខ្ពស់ពេក ឬទាបពេក។
២- កម្រិតជាតិស្ករអាចមានផលប៉ះពាល់ដល់សុខភាពបេះដូង
ជាតិស្ករក្នុងឈាមអាចរុំព័ទ្ធកោសិកាឈាមក្រហមដែលធ្វើឲ្យកោសិកាទាំងនោះរឹង ហើយធ្វើឲ្យមានការប៉ះពាល់ដល់ចរាចរឈាម។ ដោយសារសុខភាពចរាចរឈាមមានសារៈសំខាន់សម្រាប់សុខភាពបេះដូង មធ្យោបាយតែមួយគត់ដើម្បីជួយទ្រទ្រង់សុខភាពចរាចរឈាមល្អ នោះគឺត្រូវធ្វើយ៉ាងណាឲ្យកម្រិតជាតិស្ករក្នុងឈាមស្ថិតនៅក្នុងកម្រិតធម្មតាមួយ។
៣- កម្រិតជាតិស្ករក្នុងឈាមមានឥទ្ធិពលក្នុងការសម្រកទម្ងន់
ផ្នែកមួយក្នុងការថែរក្សា-គ្រប់គ្រងទម្ងន់គឺត្រូវធ្វើយ៉ាងណាឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងមានសុខភាពល្អ។ ជាតិស្ករក្នុងឈាមពាក់ព័ន្ធនឹងជាតិមេតាបូលីសដែលមានមុខងារសំខាន់ក្នុងការជួយគ្រប់គ្រងទម្ងន់។ ដូច្នេះជម្រើសក្នុងការទទួលទានមានសារៈសំខាន់បំផុត។
៤- មានមធ្យោបាយសំខាន់៣យ៉ាងក្នុងការទ្រទ្រង់សុខភាពកម្រិតជាតិស្ករក្នុងឈាម
១- ចៀសវាងការទទួលទានអាហារឬភេសជ្ជៈដែលដាក់បន្ថែមស្ករ និងប្រភេទនំ Cookies ស្ករគ្រាប់ នំប៉័ងជាដើម។
២- ទទួលទានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន ដោយសារក្នុងផ្លែឈើមានផ្ទុកជាតិស្ករជាតិកាកសរសៃ និងជីវជាតិបំប៉ន។
៣- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៖ ការហាត់ប្រាណទៀងទាត់អាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមហើយគាំទ្រមុខងារអាំងស៊ុយលីន៕


