ចំណេះដឹងទូទៅ
រូបភាព
គ្រឿងផ្សំ៖
– មាន់
– កូកាកូឡា
– ខ្ទឹមស ខ្ទឹមក្រហម គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច
– ប្រេងឆា ប្រេងល្ង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប
វិធីធ្វើ៖
១.ដាក់ខ្ទឹមស ខ្ទឹមក្រហម ប្រេងល្ង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ចូលគ្នាច្របល់ឲ្យសព្វ រួចយកទៅប្រឡាក់ជាមួយមាន់ ទុករយៈពេល ១៥នាទីសិនឲ្យចូលជាតិ ទើបយកទៅដុត
២.យកឆ្នាំងធំល្មមដាក់ប្រេងឆាចូលបន្តិច រួចដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ដំវាបន្តិច និងស្លឹកក្រូចសើចចូល បន្ទាប់មកដាក់មាន់ចូល រួចចាក់កូកាចូលពាក់កណ្តាលកំប៉ុងសិន ឲ្យសាច់មាន់ឆ្អិនល្អ ហើយឡើងក្រហមល្មម បើសាច់មាន់មិនទាន់ឆ្អិនល្អ អាចបន្ថែមកូកា ដែលនៅសល់ឲ្យអស់ ប្រែមាន់ពីម្ខាងទៅម្ខាងទៀត ដើម្បីឲ្យសាច់មាន់ឆ្អិនល្អហើយក្រហមសព្វល្អ រួចជាការស្រេច។
*ទទួលទានជាមួយទឹកម្រេចក្រូចឆ្មារ ឬទឹកត្រីបុកក៏បាន ឆ្ងាញ់ម៉ាអែមម៉ង
អត្ថបទដោយ៖ អ៊ាង សុផល្លែត