ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើគួងសាច់បង្គាឬណែមឆៅ!

12-May-2018 12:08 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– សំបកគួង

– សាច់ជ្រូកបីជាន់

– បង្គា បកសំបកឲ្យស្អាត

– នំបញ្ចុក

– សាលាដ លាងទឹកឲ្យស្អាត

– ជីគ្រប់មុខ បេះឲ្យស្អាត

– ស្លឹកគូឆាយឬស្លឹកខ្ទឹម កាត់ប្រវែងមួយចង្អុលដៃ

– ត្រសក់ កាត់ជាចង្វាមូល

– ការ៉ុត ហាន់ឬឈូសជាសរសៃៗ

 

 

– ក្រូចឆ្មារ ម្ទេសស្រស់​

– ខ្ទឹមស និងខ្ទឹមក្រហម ហាន់ស្តើង

– សណ្តែកដីលីង បុកឲ្យម៉ត់ល្មម

– ទឹកត្រី​ ស្ករសឬស្ករត្នោត អំបិល ប៊ីចេង ទឹក

 

វិធីធ្វើ៖

១.យកសាច់ជ្រូកបីជាន់ ស្ងោរឲ្យឆ្អិន ដាក់អំបិលចូលបន្តិច រួចស្រង់យកមកហាន់ជាចំណិតតូចៗល្មម ទុកមួយឡែក

 

២.យកបង្គា ស្ងោរឲ្យឆ្អិន រួចទុកមួយឡែក

 

៣.យកសំបកគួងជ្រលក់ទឹក (ដើម្បីឲ្យសំបកទន់) រួចយករៀបចំដាក់សាលាដ ស្លឹកគូឆាយ ជី ត្រសក់ នំបញ្ចុក សាច់ជ្រូក និងបង្គា រួចមូលវាឲ្យស្អាត

 

ទឹកជ្រលក់ទឹកត្រីផ្អែម៖

១.ដាក់ទឹកដាំឲ្យពុះ (ដើម្បីធ្វើទឹកត្រី) រួចដាក់ស្ករចូល កូរឲ្យសព្វ ហើយលើកចេញទុកឲ្យត្រជាក់បន្តិច

 

២.ដាក់ខ្ទឹមស ទឹកត្រី អំបិល ប៊ីចេង ច្របាច់ក្រូចឆ្មារចូល កូរឲ្យសព្វ រួចដាក់ការ៉ុត និងខ្ទឹមក្រហមចូល ចាំពេលទទួលទានចាំដាក់សណ្តែកដី និងម្ទេសចូល រួចជាការស្រេច។

 

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត