ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ស្វាយខ្ចី ១–២ផ្លែ សាប់ឬឈូស
– បង្គាក្រៀម ៣ស្លាបព្រាបាយ
– សណ្តែកដីលីង បុកឲ្យម៉ត់ល្មម ១ស្លាបព្រាកាហ្វេ
– ខ្ទឹមក្រហម ២–៣ដុំ ហាន់ស្តើងៗ
– ម្ទេស ហាន់ល្អិតៗ (តាមចំណងចំណូលចិត្ត)
– ជីនាងវងឬជីគ្រប់មុខ ១ក្តាប់ (តាមចំណងចំណូលចិត្ត)
– ទឹកត្រី ១ស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
– ស្ករស អំបិល មួយមុខបន្តិចៗ
វិធីធ្វើ៖
១. លាយទឹកត្រី ស្ករស អំបិល ម្ទេស ខ្ទឹមក្រហម និងបង្គាក្រៀមចូលគ្នា រួចដាក់ស្វាយចូលច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើលល្មម អាចបន្ថែមរសជាតិតាមចំណងចំណូលចិត្ត
២. ដាក់ស្លឹកជី និងសណ្តែកដីចូល ច្របល់ចូលគ្នាឲ្យសព្វម្តងទៀតជាការស្រេច។
សម្រួលអត្ថបទដោយ៖ កូនពៅ