ចំណេះដឹងទូទៅ
រូបភាព
បន្លែផ្លែឈើដែលដាក់លក់នៅលើទីផ្សារស្ទើរតែគ្មានមួយមុខណាដែលគ្មានគីមីនោះទេ ដោយសារកសិកម្មសម័យទំនើបប្រើប្រាស់ជីនិងសារធាតុគីមីគ្រប់ប្រភេទក្នុងការដាំដុះវា។ តើធ្វើដូចម្ដេចដើម្បីជ្រើសរើសបន្លែផ្លែឈើបានសុទ្ធល្អនិងមានប្រយោជន៍ពិតៗ? សាកល្បងអនុវត្តតាមវិធីសាស្ត្រទាំងនេះលមើល៍!
-ផ្លែអាវូកាដូ ឬ ផ្លែបឺរសំបកផ្លែបឺរ៖ដែលទុំ គួរតែមានពណ៌បៃតងចាស់គគ្រាត ដោយគ្មានស្នាមអុចឬប្រេះ។ គួរទុកផ្លែបឺរដែលមិនទាន់ទុំនៅសីតុណ្ហភាពធម្មតា 2 ថ្ងៃ វានឹងទុំ។
-ផ្លែត្រប់៖ចូររើសយកត្រប់ដែលមានពណ៌ស្វាយចាស់ភ្លឺ គ្មានស្នាមប្រេះឬក៏ស្នាមអុចខ្មៅៗ និងមានលក្ខណៈរលោង។ ម្យ៉ាងទៀតគួររើសយកត្រប់ដែលមានទំហំល្មមស៊ីនឹងទម្ងន់របស់វា និងមានទងពណ៌បៃតង។
-ផ្លែឪឡឹក៖ចំពោះផ្លែឪឡឹកវិញ សំបកវាគួរមានក្រឡាឆ្នូតច្បាស់ មានបាតពណ៌លឿងខ្លាំង មានលក្ខណៈស្ងួត មិនប្រេះ មិនមានស្នាមអុចឬកោស។
-ផ្លែម្នាស់៖ម្នាស់ត្រូវមានពណ៌លឿង និងក្រឡាពណ៌ត្នោត មានស្លឹកក្រាស់និងពណ៌បៃតង មានទម្ងន់ធ្ងន់ និងក្លិនក្រអូបផ្អែម។ គួរជៀសវាងរើសយកផ្លែដែលមានពណ៌ក្រហម។
-ត្រសក់ស្រូវ៖ត្រសក់ស្រូវមានលក្ខណៈគ្រើម ធ្ងន់ និងមានក្លិនក្រអូប។ បើផ្លែទុំវិញមិនឮសំឡេងទេនៅពេលយើងទះឬគោះវា។
-ផ្លែទទឹម៖វាគួរតែមានពណ៌ក្រហមចាំងលាយពណ៌ទឹកក្រូចព្រឿងៗ។ សំបកមិនស្ងួតពេក មិនប្រេះឬមានស្នាមអុចខ្មៅ មានលក្ខណៈមាំពេលប៉ះវា និងគ្មានក្លិន។
-ដំឡូងបារាំង៖ដំឡូងបារាំងដែលល្អ មានសំបករលោង មិនមានស្នាមប្រេះ ស្នាមអុចខ្មៅ ឬប្រហោងច្រើន។ គួររើសយកទំហំល្មម និងមិនមានពណ៌បៃតង។
-ត្រសក់៖គួររើសយកត្រសក់ណាដែលមានសំបករលោងពណ៌ធម្មជាតិ និងមានប្រវែងពី 15-20 សង់ទីម៉ែត្រ។
-ក្រូចឆ្មារ៖សំបកមានលក្ខណៈរលោង មិនមានដុំពកឬក្រហូង។ ជាការប្រសើរគួរជ្រើសយកផ្លែណាដែលរាងធ្ងន់តែមិនរឹងពេក ព្រោះវាមានទឹកច្រើន។
-ប៉េងប៉ោះ៖ប៉េងប៉ោះទុំស្រស់ល្អ មិនមានស្នាមជ្រួញឬស្នាមខ្មៅទេ។ គួររើសយកផ្លែដែលមានក្លិនក្រអូបនិងមានសំបកក្រាស់។
-ល្ពៅ៖គួររើសយកល្ពៅដែលមានទំហំល្មម និងមានទងស្ងួត។ ល្ពៅពណ៌រាងខៀវ មានរសជាតិផ្អែម។
-ខ្ទឹមមើម៖រើសមើលខ្ទឹមដែលមានកំពឹសធុំៗ ស្ងួត មិនមានស្នាមអុច។
-ផ្សិត៖ផ្សិតដែលល្អបំផុតមានក្បាលរលោង មាំ មិនរលេះពេលប៉ះវា និងមានក្លិនឈ្ងុយ។
-ស្ពៃក្ដោប៖ស្ពៃក្ដោបល្អគួរតែមានស្លឹកស្ដើង មិនស្ងួត និងមិនប្រែរូបរាងពេលច្របាច់វា។
-ផ្កាខាត់ណា៖ផ្កាល្អមានរាងណែន ពណ៌សឬលឿងស្រាលដោយមិនមានស្នាមខ្មៅៗលើផ្ទៃវា។
-សណ្តែកបារាំង៖សាកកាច់វា បើមិនបាក់មានន័យថាសណ្ដែកចាស់។ ម្យ៉ាងទៀតគួវាមានពណ៌បៃតងស្រស់និងមានសំណើម។
-ខ្ទឹមបារាំង៖កុំរើសយកខ្ទឹមបារាំងដែលមានពណ៌រាងខៀវ ឬស្រអាប់។ ផ្ទុយទៅវិញរើសយកផ្លែណាដែលណែន ស្ងួត និងមិនងាយបែក។សម្រួលអត្ថបទដោយ៖ខ្ទឹមស